ពេទ្យគ្មានជំនាញយីហោ ដុកទ័រ គង់ ពិសិដ្ឋ ព្យាបាលភ្នែកស្លាប់អតិថិជនម្នាក់ផ្តល់សំណង៨០០០ដុល្លារចប់បញ្ហា

0
53

ភ្នំពេញ៖ បុរសជាស្វាមីទ្រហោរយំ
ខណ:ប្រពន្ធគ្រាន់តែឈឺភ្នែកសោះបែរជាគ្រូពេទ្យគ្មានជំនាញនៅមន្ទី​ពេទ្យឯកជនមានឈ្មោះថា«មន្ទីពេទ្យភ្នែក ដុកទ័រ គង់​ ពិសិដ្ឋ» ព្យាបាលភ្នែកបណ្តាលឲ្យស្លាប់នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ហើយបានបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត ។ ជនរងគ្រោះ​មាន​ឈ្មោះ សាវន ​បច្ចុប្បន្ន​ស្នាក់នៅ​ម្ដុំបឹង​សាឡាង រាជធានីភ្នំពេញ ដែល​មាន​ស្វាមី​ជា​អ្នក​លក់​សាច់​គោ។ បងប្រុសជនរងគ្រោះបានរៀបរាប់ថា ប្អូន​របស់​ខ្លួន​មាន​ជំងឺ ភ្នែក ទើប​មក​ទួល​សេវា​ព្យាបាល​ នៅ​មន្ទី​ពេទ្យឯកជន​មួយនេះ។ ក្រោយ​ពេល​ចាក់​ថ្នាំតាមការណាត់ ស្រាប់​តែជន​រងគ្រោះ​ប្រតិកម្មជាមួយថ្នាំ បណ្ដាលឲ្យ​គាំង​បេះ​ដូង​ស្លាប់ភ្លាមតែម្តង ហើយគ្រូពេទ្យបានដឹកបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីបញ្ចៀសការទទួលខុសត្រូវ។
ប្រភពក្រៅផ្លូវការអះអាងថាពេល​នេះ​ក្រុម​គ្រួសារ​បាន​ព្រម​ទទួល​សំណង​ ពី​ខាងមន្ទី​ពេទ្យ​ដោយ​ទទួល​បាន​សំណង​ ចំនួន ៨០០០ ដុល្លារ ហើយសព ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្របៃណី នៅ​ស្រុកក្រគ រខេត្តពោធិ៍សាត់ជាស្រុកកំណើតរបស់សព។
ទាក់ទិនបញ្ហានេះ mcn.newsមិនអាចសុំការបញ្ជាក់ពីម្ចាស់គ្លីនិកខាងលើនិងគ្រូពេទ្យព្យាបាលបានទេ ដោយទាក់ទងមិនបាន៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here