​ឡានក្រឡុកស៊ីម៉ងត៍បុកក្បាលនាគពុះចែកផ្លូវ ខ្ទាខ្ទាតទៅប៉ះម៉ូតូកល់ជាប់ទ្រូងផ្លូវទៅមុខលែងរួច

0
60

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍ ​មួយគ្រឿងបុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងកល់ជាប់ទ្រូងផ្លូវទៅមុខលែងរួចកាលពី វេលាម៉ោង ៩និង ២០នាទី​យប់​ថ្ងៃ​​ទី៥ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ​។​

​សាក្សីបានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បបើករថយន្តប្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ5A-0069 ធ្វើដំណើ​រក្នុងទិសដៅ​ពី​លិច​មក​កើត ក្ក្នុងល្បឿនលឿន។ លុះពេលជិតដល់ចំណុចកើតហេតុ កាច់ចង្កូតជ្រុលទៅបុកទ្រូងនាគពុះចែកផ្លូវ បាក់​អស់​មួយ​កង់ រួចក៏ខ្ទាតទៅប៉ះម៉ូតូហុងដាស៊េរី ឆ្នាំ​2020​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​​យ៉ាងដំណំ។តែសំណាងល្អមិនមាន​អ្នករងរបួស​ទេ។

​ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកយករថយន្តនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ផ្លូវគោក រង់ចាំដោះស្រាយតាមច្បាប់៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here