ចោរលួចរថយន្តព្រូសពាក់ស្លាកលេខ ភ្នំពេញ2BH 8516 យកទៅប្លុងចោលនៅជិតផ្សារ សឡា

0
24

ភ្នំពេញ÷មានការភ្ញាក់ផ្អើលមួយកើតឡើងដោយគេឃើញរថយន្តព្រូសមួយគ្រឿង ត្រូវបានក្រុមចោរលួចយកទៅផ្លុងចោលនៅផ្លូវបេតុងមួយកន្លែងជិតផ្សារសឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តព្រូសនេះពាក់ស្លាកលេខ ភ្នំពេញ2BH 8516 ពណ៌ស្ករ ស៊េរីឆ្នាំ២០០៧ ត្រូវក្រុមចោរលួចពីបូរីលឹមឈាងហាក់ អូដឹម ខណ្ឌកំបូល កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញានេះ រួចយកមកផ្លុងចោលនៅចំណុចខាងលើ ហើយត្រូវម្ចាស់ស្រាវជ្រាវតាមប្រព័ន្ធ(GPS) ឃើញនៅចំណុចនេះក៏ប្តឹងសមត្ថកិច្ចតាមឃ្លាំមើលនិងផ្អើលឆោឡោតែម្តង។
តាមការពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពគេឃើញចោរស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខក្រុមហ៊ុននិងពាក់កាតសម្គាល់នឹងកបានយករថយន្តនេះមកគ្របផ្លុងចោលនៅចំណុចខាងលើកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រហើយទៅបាត់។
មកដល់ពេលនេះសមត្ថកិច្ចមូលដ្ឋានកំំពុងទំនាក់ទំនងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ជនសង្ស័យនិងបក្ខពួកឲ្យខាងតែបាន៕
គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here