ជប៉ុនសង់ខុនដូនៅកណ្តាលរាជធានីដំណាក់កាលទី១និង២ ចំណាយទុន៧០លានដុល្លារលក់ដាច់បំផុត

0
35

ភ្នំពេញ÷ក្រុមហ៊ុនវិនិយោគលំនៅដ្ឋានដ៏ធំរបស់ជប៉ុនមួយមាន ឈ្មោះ ថា អារ៉ាខាវ៉ា(Arakawa Residence)បានចំណាយដើមទុនប្រាក់រាប់លានដុល្លារមកសាងសង់អគារខុនដូទំនើបទាន់សម័យមានកម្ពស់២១ ជាន់មានអគារចំនួន១៦ស្ថិតនៅខាងកើតផ្សារទឹកថ្លា ខាងក្រោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក អាឡិច យ៉ាស៊ុយម៉ូតូ អគ្គនាយកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុនបានចំណាយទុនវិនិយោគប្រមាណ៧០លានដុល្លារដើម្បីសាងសង់លំនៅដ្ឋានបែបប្រណីតមានគុណភាពខ្ពស់ មានសុវត្ថិភាព និងមានផាសុកភាពបរិស្ថានល្អ។នេះជាការសាងសង់លំនៅដ្ឋានស្តង់ដារជប៉ុនទី១នៅកម្ពុជាដែលមានទីតាំងនៅកណ្តាលក្រុងនិងមានតម្លៃសមរម្យសម្រាប់អតិថិជនដែលគួររួសរាន់ទៅជាវឲ្យបានឆាប់។
លោកថា កាលក្នុងដំណាក់កាលទី១នៃការសាងសង់ក្នុងឆ្នាំ២០១៩បានប្រកាសបើកលក់អស់ហើយដែលមានចំនួន១៦៨០យូនីតព្រោះតែអតិថិជនគាំទ្រយ៉ាងពេញទំហឹង។ដូច្នេះនៅដំណាក់កាលទី២នេះក្រុមហ៊ុនមានសាងសង់មានចំនួនតែ១២៨០យូនីតតែប៉ុឪណ្ណោះហើយក្រុមហ៊ុនចាប់ផ្តើមសាងសង់ចាប់ពីពេលនេះតទៅ។
ចំពោះតម្លៃលក់តាមយូនីតដែលមានទំហំបន្ទប់៦.៤០មគុណ៧.៤០ មានបន្ទប់ដេក បន្ទប់ទទួលភ្ញៀវ១ បន្ទប់ទឹក១និងចង្រ្កានបាយ១ មានតម្លៃជាង៣០៥០០ដុល្លារ។ឯបន្ទប់គេងមាន២បន្ទប់និងបន្ទប់ផ្សេងៗមានដូចគ្នាមានតម្លៃជាង៦២០០០ដុល្លារ និងអាចបង់រំលោះ១ខែជាង៥៧០ដុល្លារ។
លោកអគ្គនាយក បានអំពាវនាវដល់អតិថិជនមេត្តារួសរាន់ទៅជាវប្រើប្រាស់គ្រប់គ្នាព្រោះអគារនីមួយៗមានគេទៅកក់ជាបន្ទាប់ហើយ៕
គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here