សង្ស័យមានទំនាស់ក្នុងរថយន្ត គូទំនាស់ឈប់រថយន្តកណ្តាលស្ពានជ្រោយចង្វា ទុកឱកាសឲ្យនាងស្រស់សោភាលោតទឹកសម្លាប់ខ្លួន

0
19

ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្តាយនិងស្មានមិនដល់ដែលនារីស្រស់ស្អាតម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតដោយកាតលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ នាយប់ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ។នារីស្រស់សោភារូបនេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណតាមរយៈការចែកចាយនូវសាររំលែកទុក្ខ និងការសោកស្ដាយពីសំណាក់មិត្តភក្តិរបស់នារីរងគ្រោះ នៅលើបណ្ដាញសង្គម Facebook។
តាមព័ត៌មានបានឲ្យដឹងថានៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ គេបានរកឃើញនូវអត្ដសញ្ញាណរបស់នារីរងគ្រោះ ដែលប្រើប្រាស់គណនី Facebook ឈ្មោះ «Gech Gech» និងមានឈ្មោះពិត «ចាន់ ស្រីមាន» អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលបង្ហាញនៅលើគណនី Facebook របស់នារីរងគ្រោះបានបង្ហាញថា មុនពេលកើតហេតុរូបនាង បានទៅចូលរួមកម្មវិធីខួបកំណើត របស់បងស្រី នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្រោយចប់កម្មវិធីខួបកំណើត នាងបានបន្ដទៅញាំអីនៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់ ហើយក៏បាត់ដំណឹងសូន្យឈឹង។ រហូតព្រឹកឡើង បានមិត្តភក្តិរកគេផ្សព្វផ្សាយករណីនារីម្នាក់លោតទឹកសម្លាប់ខ្លួន ដែលបន្សល់ទុកនូវផ្កាមួយបាច់ និងស្បែកជើងមួយគូនៅលើស្ពាន។
ព័ត៌មានដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់សោភាម្នាក់នេះ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្ទាប់មកនារីខាងលើបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។
សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ថែមទៀត ដើម្បីច្បាស់ថាតើ ជនរងគ្រោះលោតទឹកសម្លាប់ខ្លួន ឬមានរឿងអ្វីផ្សេងក្រៅពីនេះ ដែលស្ថិតក្នុងភាពអាថកំបាំងនៅឡើយ។ មូលហេតុដែលពួកគេថា រឿងនេះស្ថិតក្នុងភាពអាថ៌កំបាំង ព្រោះហេតុអ្វីឡាននោះ ឈប់ហើយបើកឱកាសឲ្យនារីរងគ្រោះលោតទឹកបាន បានន័យថាអាចមានទំនាស់គ្នាក្នុងរថយន្តធ្វើឲ្យនាងតូចចិត្តគិតខ្លីបញ្ចប់ជីវិតដោយការលោតទឹកសម្លាប់ខ្លួនមិនស្តាយស្រណោះជីវិតបែបនេះ៕
គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here