អាថ៌កំបាំងរឿងស្នេហាលួចលាក់របស់យុវតី ចាន់ ស្រីមាន កើតចេញពីស្រលាញ់ប៉ះចំប្តីគេ

0
33

ភ្នំពេញ÷ ក្រោយពីស្រង់សពនារីស្រស់សោភាដាក់លើគោកយកទៅធ្វើបុណ្យ គេហាក់ដូចជាមិនមានភ្ញៀវច្រើនចូលរួមក្រៅពីឃើញសាច់ញាតិប្រមាណ១០នាក់ នោះឡើយ ។
ចំពោះរឿងរ៉ាវដែលនាំឲ្យនារីស្រស់ស្អាត ចាន់ ស្រីមាន ហៅ Gech Gech (ឈ្មោះក្នុងហ្វេសប៊ុក)នេះធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន មិនត្រូវបានមិត្តភក្កិ និងសាច់ញាតិដឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយបុរសណានោះទេ ក្រៅពីដឹងថា នាងស្នាក់នៅខុនដូមួយក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
ក្រុមគ្រួសាររបស់នាងបានលើកឡើងថា មានតែអ្នកបើកបររថយន្តជូននាងទៅដាក់នៅលើស្ពានជ្រោយចង្វាមួយគត់ ដែលដឹងការពិតនៃការសម្លាប់ខ្លួនរបស់ចាន់ ស្រីមាន នោះឯង។ស្រីមាន ជាមនុស្សល្អនិយាយដឹងខុសដឹងត្រូវ មិនចង់មានស្នេហាបែបឆាកល្ខោនោះឡើយ លុះនៅពេលដែលដឹងរៀងពិតថា បុរសនោះមានប្រពន្ធ និងកូន រួចទៅហើយធ្វើឲ្យរូបអស់សង្ឃឹមក្នុងជីវិតនិងសឹងតែមិនជឿលើអ្វីៗដែលនាងបានជួប បានធ្វើ ពិតជាឱ្យនាងឈឺចាប់ណាស់រហូតមិនអាចលើកលែងឱ្យខ្លួនឯងបាន ។
ចំណែកប្រភពខ្លះបានបង្ហាញថា ចាន់ ស្រីមាន បានផ្ដល់សេចក្ដីស្នេហាបរិសុទ្ធ ទៅលើបុរសជាសង្សាររបស់នាង តែខាងប្រុសបែរជាលាក់លៀមថា នៅលីវ… លុះដល់ទីបំផុត ស្រាប់តែប្រាប់នាងថា មានប្រពន្ធ-កូនហើយ… ទើបបានជាធ្វើឱ្យនាងឈឺចាប់រកទីបំផុតគ្មាន ហើយជំរុញឲ្យនាងធ្វើអត្តឃាតដោយលោតទឹកបែបនេះ ព្រោះថា ” នាងមិនជឿ ” គឺ នាងមិនចង់មានស្នេហាបែបនេះឡើយ តែទំរាំដឹងលទ្ធផល គឺហួសពេលអស់ទៅហើយ ព្រហ្មលិខិតធ្វើបាបជីវិតនាង។

គួរបញ្ជាក់ថា មុនពេលស្លាប់ដោយលោតទឹកសម្លាប់ខ្លួន គឺយុវតី ចាន់ ស្រីមាន បានធ្វើដំណើរទៅចូលរួមខួបកំណើតបងស្រីរបស់នាង នៅភោជនីយដ្ឋានទន្លេបាសាក់២ ហើយបន្ទាប់មក បានបន្តទៅញ៉ាំអាហារនៅភោជនីយដ្ឋាន Eden Garden , រួចផុតពីនោះទៅ គឺ ឆ្លងថ្ងៃឈានចូលដល់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ គឺនាងបានធ្វើដំណើរដោយរថយន្ដជាមួយបុរសម្នាក់ ដែលគេបានឃើញដំណើររថយន្តនោះទៅឈប់នៅលើស្ពានជ្រោយចង្វារ នៅម៉ោងប្រមាណ ៣ទៀបភ្លឺ គឺឃើញថា រូបនាង បានប្រកែកគ្នាជាមួយនឹងបុរសអ្នកបើកបររថយន្តរូបនោះ។បាន ប្រហែលជា១៥នាទី, បន្ទាប់មក នាងក៏បានសម្រេចចិត្តលោតចូលទៅក្នុងទន្លេបាសាក់តែម្ដងទៅ ដោយបន្សល់ទុក ផ្កាពណ៌ខៀវ១បាច់ និងស្បែកជើងកែងចោត ១គូ ដែលរូបភាពនេះ គួរឱ្យមហាជនស្រណោះស្រណោក សោកសង្រេងនិងអាលោះអាល័យបំផុត ៕ គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here