តាចាក់យាយជាប្រពន្ធ២កាំបិត សង្ស័យប្រចណ្ឌនិងខឹងដណ្ដើមលុយ៥០០០រៀលពីយាយយកទិញស្រាផឹកមិនបាន

0
27

ខេត្តពោធិ៍សាត់ ៖ តាជាប្ដីប្រើកាំបិតចុងស្រួចចាក់សម្លាប់យាយជាប្រពន្ធស្លាប់ក្នុងថ្លុកឈាមតែគេចមិនរួចត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការខ្លឹម ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ជនសង្ស័យជាឃាត.កឈ្មោះ វ៉ាត សារួន ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..សង្កាត់កើតហេតុខាងលើ។ ចំណែកស្រ្តីជាប្រពន្ធ(ស្លាប់)ឈ្មោះ សាំង ហុន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ។

ប្រភពដដែលបន្តទៀតថា តាមការស្រាវជ្រាវជុំវិញកន្លែងកើត ជនសង្ស័យដៃដល់ និងប្រពន្ធជាជនរងគ្រោះ គេសង្កេតល្អូកល្អិនជាមួយគ្នាខ្លាំងណាស់ ហើយពេលខ្លះពួកគាត់តែងស្រវឹងអ៊ួទីនួរជាប្រចាំទាំងពីរនាក់ និងបង្កទំនាស់ពាក្យសម្ដីគ្នាជាប្រចាំផងដែរ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចក្នុងថ្ងៃកើតហេតុនេះបានជាតាជាប្ដីទាញកាំបិតចុងស្រួចចាក់យាយជាប្រពន្ធចំនួន២កាំបិត បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។ ឯអ្នកជិតខាងនិយាយថាមុនពេលកើតហេតុគេឮសំឡេងតាប្រចណ្ឌយាយរួចដណ្តើមលុយ៥០០០រៀលពីយាយទៅទិញស្រាផឹកមិនបានហើយក្រោយមកស្រាប់តែកើតរឿងបែបនេះតែម្តង៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here