មាក់ងាយលុយខ្មែរមិនចាយក្រដាសប្រាក់១៥.០០០រៀល ក្រុមអ្នកបើកបររថយន្តក្រុងវាយបុរស៣នាក់របួសធ្ងន់

0
33

ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសស្ថាប័នធនាគារជាតិគួរតែមានវិធានការណ៍និងចាត់ការបុគ្គលមិនទទួលស្គាល់ក្រដាស ប្រាក់ ១៥.០០០រៀលដែលកន្លងមករដ្ឋបានកំណត់ឲ្យប្រើប្រាស់ជាផ្លូវការហើយនោះ។មិនតែប៉ុណ្ណោះគួរតែដាក់ទោសទណ្ឌបុគ្គលទាំងនោះឲ្យបានសមស្របក្នុងករណីប្រដូចរូបិយបណ្ណរបស់ជាតិទៅនឹងក្រដាសប្រាក់វៀតណាម។
ជាក់ស្តែងដូចករណីមួយនេះមាន បុរសជាអ្នកដំណើរ ៣នាក់ត្រូវបាន អ្នកបើករថយន្តក្រុង និង ព្រូរថយន្តព្រួតគ្នាវាយរយះបែកក្បាលបណ្តាលឲ្យរងរបួស បន្ទាប់ពីអ្នកបើករថយន្តក្រុងមិនយកលុយក្រដាស់១៥.០០០រៀល ។
ហេតុការណ៍នេះ គឺបានកើតឡើងកាលពី១១និង៣០នាទី ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

  ប្រភពពីមិត្តភក្តិជនរងគ្រោះដែលរួមដំណើរជាមួយបានឲ្យដឹងថាមុនពេលកើតហេតុពួកគាត់បានហៅរថយន្តក្រុង ពីភ្នំពេញតាមផ្លូវជាតិលេខ ៥ ក្នុងចំណុចក្រុងកំពង់ឆ្នាំង ធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់ភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ដោយមានតម្លៃក្នុងមួយនាក់ ៥.០០០រៀល ។

ពេលទៅដល់គោលដៅបុរសម្នាក់ក្នុងចំណោម៣នាក់ ក៏បានហុចលុយ ក្រដាស់១៥.០០០រៀល មួយសន្លឹក ប៉ុន្តែអ្នកបើករថយន្តក្រុងមិនទទួលយក ដោយប្រាប់ថាជាលុយវៀតណាម  អ្នកដំណើរទាំងបីនាក់ហួសចិត្ត ក៏យកលុយនោះមកទុកទៅវិញ ហើយក៏ហុចក្រដាស ២០.០០០រៀលឲ្យវិញ ទើបអ្នកបើកបររថយន្តក្រុងព្រមយក ហើយអាប់អោយ៥.០០០រៀលវិញ ។ ក្រោយពីយកលុយលើកក្រោយនេះហើយ អ្នកបើកបររថយន្តក្រុងនិងព្រូឡាន បាននិយាយពាក្យសម្ដីមិនគប្បី  ដោយនិយាយដដែល ហើយចោទថាបុរសទាំង៣នាក់នេះចាយលុយជាលុយរបស់បរទេស (វៀតណាម) និងឈប់ឲ្យគេផលិតក្រដាស់ប្រាក់នេះទៀតទៅ ។
ដោយសារតែពាក្យសំដីរបស់អ្នកបើករថយន្តក្រុង និង ព្រូរថយន្តនិយាយមិនដឹងខុសត្រូវ   អ្នកធ្វើដំណើរទាំង៣នាក់នេះខឹង ហើយបាននិយាយតបសម្តីទៅវិញខ្លះ ក៏ធ្វើឲ្យក្រុមអ្នកបើកបរថយន្តក្រុង ខឹងស្ទុះទៅទាញដែកបំពង់ទីបវាយទៅលើជនរងគ្រោះដែលជាអ្នកដំណើរទាំង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់២នាក់  ។ ក្នុងពេលដែលអ្នកដំណើររងរបួសយកទៅមន្ទីរពេទ្យ ស្រាប់តែអ្នកបើកបររថយន្តក្រុង បានបើករថយន្តចេញពីកន្លែងកើតហេតុរត់គេច រហូតដល់ស្រុកបរិបូរណ៍ទើបសមត្ថកិច្ចឃាត់រថយន្តបាន យកទៅដោះស្រាយតាមច្បាប់។
ក្នុងករណីនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងមិនគួរណាក្រុមបើករថយន្តក្រុងមាក់ងាយប្រាក់រៀលខ្មែរនោះទេ ៕
គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here