ស្មានមិនដល់រកឃើញខ្មងគោក្រចកជើងគោមានជាតិគីមីចំនួន១២០កេសនាំចូលពីប្រទេសវៀតណាម

0
25

ខេត្តស្វាយរៀង÷ជារឿងស្មានមិនដល់ដែលក្រុមឈ្មួញបាននាំចូលខ្មងគោ ក្រចកជើងគោខូចគុណភាព(មានជាតិគីមី)នាំចូលពីប្រទេសវៀតណាម មកលក់ឲ្យប្រជាពល រដ្ឋខ្មែរហូបរាប់រយគីឡូក្រាម តែសំណាងត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងសហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយ រៀង បានពិនិត្យឆែកឆេរចាប់យកទៅដុតកម្ទេចចោលទាន់។
ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅថ្ងៃ ចន្ទ ១១ កើតខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២០នៅច្រកអន្តរជាតិបាវិតស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង  ។

តាមលោក ផឹងនិល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានឲ្យដឹងថា  តាមការណែនាំលោក ផាន អូន អគ្គនាយកនៃអគ្គនាយយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង កង្ក្រាបការក្លែងបន្លំមន្ត្រីរបស់លោកបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញ បានសហការជាមួយសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានចុះពិនិត្យ ខ្មងគោ នាំចូលពីប្រទេសវៀតណាមតាមច្រកអន្តរជាតិបាវិត ស្វាយរៀងជាលទ្ធផលមន្ត្រីជំនាញយើងបានយក ក្រចកជើងគោ មកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក ប ប ស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ 
លោកបន្តថា សកម្មភាពនេះបានធ្វើឲ្យមន្ត្រីយើងពិនិត្យរកឃើញថា ក្រចកជើងគោចំនួន ១២០ កេស ស្មើ និង ២៤០០ គីឡូក្រាមនាំចូលពីប្រទេសវៀតណាម ឃើញថាគ្មានឯកសារបញ្ជាក់ពីប្រភពដើមគ្មានលិខិតអនុញ្ញាតនាំចូលនិងការដឹកជញ្ជូនគ្មានលក្ខណ:បច្ចេកទេស ( ទូក្លាស់សេ ) ទើបធ្វើកំណត់ហេតុដកហូត យកទៅដុតកម្ទេចចោលនៅនៅទីលានចាក់សំរាមខេត្តស្វាយរៀង៕
សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here