ប៉ូលិសចាប់ឪពុកមា ចាប់ក្មួយស្រីរំលោភរួចសម្លាប់បានហើយ

0
200

កោះកុង : ប៉ូលិសស្រុកស្រែអំបិលបានចាប់បុរសម្នាក់បានហើយ បន្ទាប់ពីមានការភ្ញាក់ផ្អើល ប្រទះ​ឃើញ​សពក្មេងស្រីម្នាក់​ទាំង​អាក្រាត​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ព្រៃ​ដី​ថ្មី ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​ជី​ខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

សមត្ថកិច្ចឲ្យដឹងថា បុរសនេះជាឪពុកមា មានអាយុជាង៣០ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយមាន ការភ្ញាក់ផ្អើលឃើញសព ជាង៨ម៉ោង។នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ដឹក​ក្មួយ​ស្រី​ទៅ​ឃ្វាលគោ​រួច​ត្រឡប់​មក​ផ្ទះ​វិញ​សិន បន្ទាប់​មក​ក៏​ដឹក​តាម​ម៉ូតូ​ទៅ​កន្លែង​ឃ្វាលគោ​ម្តងទៀត ខណៈ​ដល់​កន្លែង​កើតហេតុ​ក៏​បបួល​ក្មួយ​ស្រី​រួមរ័ក តែ​ក្មួយ​មិន​ព្រម ក៏​ចាប់រំលោភ​តែ​ម្តង ដោយ​បាន​ខាំ​ចុង​ដោះនាង ​ទាំង​សងខាង​ស្ទើរ និង​យក​ខោ​រឹត​ក​បន្ថែម​រហូត​ស្លាប់ទាំងកាយអាក្រាត​តែ​ម្តង ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here