ឃើញប្តីគេមិននៅផ្ទះឡេីងចាប់រំលោភសេពសន្ថវៈបានសម្រេច តែ៣ថ្ងៃក្រោយមកជាប់ខ្នោះល្មម

0
72

ភ្នំពេញៈ​ នៅវេលាម៉ោង​ ៧និង​៣០នាទីព្រឹក​ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានចាប់ឃាត់ខ្លួនបុរសល្មោភកាមម្នាក់តាមបណ្តឹងរបស់ស្រ្តីរងគ្រោះពីបទចាប់រំលោភសេពសន្ថវ:បានសម្រេច ហើយបុរសនេះគេចខ្លួនបាន៣ថ្ងៃទើបចាប់ខ្លួនបាន គ្រាដែលប្តីនាងមិននៅផ្ទះ។
ក្នុងបណ្តឹងបានឲ្យដឹងថាសកម្មភាពចាប់រំលោភស្ត្រីម្នាក់បានសម្រេចនេះកើតឡើងកាលពី វេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ.យ.ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក​ជនសង្ស័យឈ្មោះ ស៊ឹម ចាន់រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្សារដែក មានទីលំនៅភូមិជាមួយជនរងគ្រោះ។
ក្នុងបណ្តឹងរៀបរាប់ទៀតថាកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ត្រីរងគ្រោះបានចូលដេកក្នុងផ្ទះរបស់ខ្លួន ជាមួយកូនស្រីអាយុ៤ឆ្នាំម្នាក់ ហើយដោយទ្វារពុំមានគន្លិះក៏បានយកទូរទស្សន៍ទៅផ្ទប់ទ្វារពីខាងក្នុង
។ លុះដល់ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែជនសង្ស័យបានបើកទ្វារផ្ទះរបស់ជនរងគ្រោះ ហើយធ្វើសកម្មភាពបើកមុង រួចចាប់រំលោភតែជនរងគ្រោះភ្ញាក់ដឹងខ្លួនប្រឹងរើបម្រះ និងស្រែកឱ្យអ្នកជិតខាងជួយ ។ ពេលនោះ ជនសង្ស័យបាននិយាយគំរាមថា កុំស្រែកប្រយ័ត្នងាប់ ហើយគេក៏បានដាល់ពោះជនរងគ្រោះ១ដៃ និងដើមទ្រូងចំនួន២ដៃ ព្រមទាំងយកដៃទាំងសងខាងច្របាច់កនាងថែមទៀត ធ្វើឱ្យជនរងគ្រោះឈឺចុកចាប់ខ្លាំងរើលែងរួចជនសង្ស័យក៏ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។
ប្រភពដដែលបន្តថាបន្ទាប់មក ជនសង្ស័យបានយកកន្សែង ពោះគោពណ៌ខៀវរបស់ជនរងគ្រោះចងដៃនាងផ្អោបទៅខាងមុខនិងយកក្រមាក្រឡាចងមាត់នាង ហើយដាក់នាងឱ្យដេកផ្ងារដោយពុំមានស្លៀកពាក់ខោអាវ រួចក៏ដើរគេចខ្លួនចេញទៅវិញបាត់ទៅ។ ក្រោយមកជនរងគ្រោះបានព្យាយាម ស្រាយចំណងចេញវិញ ។ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្តីរបស់ជនរងគ្រោះបានត្រឡប់មកពីធ្វើការរត់តុការឱ្យគេនៅសង្កាត់ព្រែកឯង ឃើញជនរងគ្រោះមានស្នាមរបួសនៅលើ.ក ក៏បានសួរនាំប្រពន្ធៗបានរៀបរាប់ប្រាប់ដំណើររឿងទើបនាំគ្នាទៅដាក់ពាក្យបណ្តឹង ហើយគាប់ជួននៅព្រឹកថ្ងៃទី៣តុលានេះជនសង្ស័យលួចមកសំងំនៅក្នុងផ្ទះរបស់ខ្លួន ដឹងដល់សមត្ថកិច្ចទៅឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់តឋែម្តង៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here