ហិង្សាក្នុងគ្រួសារប្តីបាញ់សម្លាប់ប្រពន្ធមុនទើបបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

0
38

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងថានៅវេលាម៉ោង៧ យប់ ថ្ងៃ ទី ០៣ ខែតុលា ឆ្នាំ២០២០នេះ មានករណីហិង្សានៅក្នុងផ្ទះមួយស្ថិតនៅជិតវត្តដំបូកខ្ពស់ក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ នៅដោយមានការផ្ទះអាវុធបណ្តាលឲ្យ២នាក់ប្តីប្រពន្ធស្លាប់ក្នុងផ្ទះផ្តើមឡើងដោយទំនាស់នៅក្នុងក្រុមគ្រួសារ។
ជនរងគ្រោះទាំង២នាក់នេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា បញ្ជាក់បន្ថែមទៀតថា ករណីនេះ សមត្ថកិច្ចជំនាញសន្និដ្ឋានជំហានដំបូងថា អាចប្តីបាញ់សម្លាប់ប្រពន្ធមុនរួចបាញ់ខ្លួនឯងតាមក្រោយ បន្ទាប់ពីមានការលឺសំឡេងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់កន្លឹះជិតនៅខាងក្នុង ។
សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរឿងនេះ ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here