អកុសល តាអាយុ៦១ឆ្នាំទៅកាប់ដើមត្នោតមានការធ្វេសប្រហែស ត្រូវដើមត្នោតរលំសង្កត់លើស្លាប់

0
24

(ចេញផ្សាយថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០)
ខេត្តកំពង់ស្ពឺ៖ លោកតាវ័យ៦១ឆ្នាំម្នាក់ ខណ:ទៅកាប់ដើមត្នោតយកទៅធ្វើផ្ទះ បណ្ដាលឱ្យដើមត្នោតរលំសង្កត់ស្លាប់គួរឱ្យរន្ធត់ ។

ហេតុការណ៍គួរឲ្យអកុសលនេះនេះបានកើតឡើង កាលពី រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ខាន់ ខន ភេទប្រុសអាយុ ៦១ឆ្នាំ នៅភូមិកើតហេតុខាងលើ (ស្លាប់នៅកន្លែងក្រោមដើមត្នោត)។ មុនពេលកើតហេតុលោកតា បានទៅកាប់ដើមត្នោត ដែលមានចម្ងាយ២០ម៉ែត្រ ពីផ្ទះរបស់ខ្លួន ដើម្បីយកមកពុះច្រៀកធ្វើផ្ទះតែជាអកុសលដើមត្នោតនោះ រលំសង្កត់ស្លាប់គួរឱ្យរន្ធត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានកាន់ពូថៅនិងកាំបិត ដើរទៅកាប់ដើមត្នោតរបស់ខ្លួននៅខាងត្បូងផ្ទះដែលមានចម្ងាយ២០ម៉ែត្រពីផ្ទះ ។ ខណៈបានកាប់ដាច់ទៅហើយនោះ ជនរងគ្រោះរត់គេចមិនផុតក៏ត្រូវដើមត្នោតរលំសង្កត់លើបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ភ្លាមៗនោះដែរពលរដ្ឋអ្នកជិតខាងបានជួយកាត់ដើមត្នោត ដើម្បីទាញសពចេញនឹងរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យ ប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here