ក្មេងស្រីសិស្សសាលាជិះម៉ូតូបុកបង្កាន់ដៃស្ពានថ្មស្លាប់ម្នាក់រងរបួសម្នាក់

0
255

 

 

 
ខេត្តស្វាយរៀង ៖ក្មេងស្រីសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗរីឯម្នាក់ទៀតរងរបួសខណះដែលបើកបរម៉ូតូក្នុងលក្បឿនលឿនមិនប្រយត្ន័ក៏រ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានថ្មពេញទំហឹងបណ្ដាល​អោយ​ស្លាប់​ម្នាក់​រង​របួស​ធ្ងន់​ម្នាក់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ៤និង៤០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។យោងតាមនគរបាលស្រុករមាសហែកបានអោយដឹងថាក្មេងស្រីដែលស្លាប់មានឈ្មោះឈ្មោះ សឹម រចនា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1X4411 និងអ្នករួមដំណើរម្នាក់ឈ្មោះសិនសាម៉ុនអាយុ១៦ឆ្នាំជាសិស្សមានទីលំនៅភូមិឃុំជាមួយគ្នា។តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានក្មេងស្រីសិស្សសាលា២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ដោយធ្វើដំណើរពីទិសខាងលិច ទៅកើតក្នុងល្បឿនលឿនខណះ ពុំពាក់មួកសុវត្ថភាពលុះមកដល់ចំណុចស្ពាន់ថ្មក៏រ៉េចង្កូតទៅបុកយ៉ាងពេញទំហឹងលាន់សូដូចរន្ទះបណ្ដាលអោយក្មេងស្រីជាអ្នកបើកស្លាប់ភ្លាមៗរីឯអ្នករួមដំណើររងរបួសត្រូវដឹកមកកាន់មន្ទីពេទ្យបង្អែកស្រុករមាសហែក។សមត្ថកិច្ចនគរបាលបញ្ជាក់ថាមូលហេតុដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ប្រើប្រាស់ល្បឿនលឿន បុកបង្កាន់ដៃស្ពាន ទើបបណ្តាលអោយគ្រោះថ្នាក់បែបនេះ។ ។បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕សុទ្ធ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here