ហៅនាងទៅកោសខ្យល់ ទះ៤កំផ្លៀងសន្លប់ រំលោភតាមចិត្ត

0
183

កោះកុងះកម្លាំងកងរាជអាវុធហត្ថស្រុកគីរីសាគរ បានចាប់បញ្ជូនខ្លួនយុវជនម្នាក់​ដើម្បីចាត់ការតាមនិតិវិធី នៅព្រឹកថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៧  នៅរសៀលថ្ងៃទី ១១ខែកុម្ភះឆ្នាំ២០១៧ ដោយចោទពីបទហឹង្សារំលោភសេពសន្ថវៈ លើស្ត្រីអ្នក​កោសខ្យល់ម្នាក់នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
មន្រ្តីកងរាជអាវុធហត្ថ ស្រុកគីរីសាគរបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ សុខ ចន្ធី ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជនសង្ស័យឈ្មោះ ម៉ម សុខទយ អាយុ២៣ឆ្នាំ រស់នៅ ឃុំតំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​ឃុំ​កើតហេតុ​ បាន​បបួល​ជនរងគ្រោះ​អោយ​ទៅ​កោសខ្យល់​អោយ​នៅក្នុង​វត្ត​ចាស់(វត្តគីរីគង្គាចាស់)​ ។ពេលទៅដល់បន្ទប់មួយក្នុងវត្ត ជនល្មើស​ក៏​បាន​ចាប់​បង្ខំ​និងវាយជនរងគ្រោះចំនួនបួនដៃ​ ហើយ​ក៏​ចាប់​រំលោភ​បានសម្រេច​តែម្តង​។ ក្រោយ​ធ្វេីសកម្ម ភាព​ជនល្មើស​បាន​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ ទុំកម្លាំង អហ ​ដឹកនាំដោយ​លោក​វរសេនីយ៍​ត្រី​ សែម​ សាខន​ បាន​ចុះ​ស្រាវជ្រាវ​និង​ចាប់​ខ្លួន​ជន​សង្ស័យ​បានតែម្តង ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here