ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ដកហូតថ្នាំញៀនមួយចំនួនធំ

0
161

 

 

 
ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍កាកាបឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់រួម​ទាំងថ្នាំញៀនមួយចំនួនធំ។ហេតុការណ៍​បង្ក្រាប​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ខែគុម្ភះឆ្នាំ២០១៧​ត្រង់ចំនុចបន្ទប់ជួលលេខ215 ផ្ទះលេខ602 ផ្លូវបេតុង ក្រុមទី2 ភូមត្រពាំងល្វា សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ។
​ ជនសង្ស័យទី១ឈ្មោះ រិន ចាន់ណារិទ្ឋ ហៅ ចាន់ ភេទ ប្រុស អាយុ 35ឆ្នាំមុខរបរ: ជួញដូរគ្រឿងញៀន ស្នាក់នៅបន្ទប់ជួលខាងលើ ទី2 ឈ្មោះរីម រួន ហៅស្នា ភេទប្រុស អាយុ33ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅផ្ទះជួល ភូមិទីកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី3 ឈ្មោះ ឡូ វឌ្ឍនាហៅ កិ អាយុ 22ឆ្នាំ មុខរបរ ចិញ្ចឹមទា ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ ក្រាំងឆ្នង់ ។ ទី 4 ឈ្មោះនង ស្រីលក្ខ ភេន ស្រី អាយុ 23 មុខរបរ នៅផ្ទះ ។ទី5 ឈ្មោះ ឯម ចិន្តា ហៅ ស្រីអូន ភេទ ស្រី អាយុ38ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះជួល ភូមិតាងួន សង្កាត់ កាកាប ។ (៥នាក់ខាងលើបន្ទប់មានថ្នាំញៀន) ចំណែកនៅបន្ទប់លេខ11០ មានមនុស្ស 2នាក់ សង្សយ័ ទិ’1 ឈ្មោះ ង៉ែត ពិសិដ្ឋ ហៅទក់ ភេទ ប្រុស អាយុ 35ឆ្នាំ មុខរបរៈ សន្តិសុខ ស្នាក់នៅផ្ទះជួលខាងលើ ។ ទី2 ឈ្មោះ វ៉ាត វង្សរស្មី ហៅ ស្មី ភេន ស្រី អាយុ 23 ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះជួល ខាងលើ ។(បន្ទប់11Oមានវត្ថុតាង)។
​ សមត្ថកិច្ចបានបញ្ជាក់ថា​ក្នុងប្រតិបត្តិការខាងលើនេះដកហូតថ្នាំញៀនចំនួន30កញ្ចប់តូច និង6កញ្ចប់ថង់ធំ,រួម​ទាំ​ងឧបករណ៍ប្រើប្រាស់គ្រឿងញៀមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័កំពុងសាកសួរនាំនៅប៉ុស្តិ៍នគរបាលការកាបដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការបន្ត៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here