មេ​ខ្លោង​គ្រឿងញៀន​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ត្រូវ​កម្លាំង​នគរបាល​ឃាត់​ខ្លួន​បាន​ម្នាក់​ហើយ​

0
201

 

 

ខេត្តកណ្ដាល​៖​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​កណ្ដាល​ស្ទឹង​ត្រេកអរ​ខ្លាំង​ណាស់​ចំពោះ​កម្លាំង​នគរបាល​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​តែង​តែ​ធ្វើ​សកម្មភាព​ដើរ​លក់​គ្រឿង​ញៀន​ពាសពេញ​ក្នុង​ភូមិ​ឃុំ​ រហូត​មាន​កូន​នឹង​ក្មួយៗ​របស់​ពួកគាត់​ស្ទើរ​ឆ្កួត​អស់​ដោយ​សារ​សារធាតុ​ញៀន​ប្រភេទ​នេះ​។​ហេតុការណ៍​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១៧:៣០នាទី​ល្ងាច​ថ្ងៃ​ទី​១៥​ខែ​កុម្ភះឆ្នាំ​២០១៧​ស្ថិតនៅ​ភូមិកោះខ្នុរឃុំព្រែករកាស្រុកកណ្តាលស្ទឹង​។
ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ វ៉ាន់ កុសល់ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិម៉ារៀមទាកឃុំជីរោរ្ដិ៍ស្រុកជីរោរ្ដិ៍ទី២ខេត្តកំពង់ចាម។

តាមប្រភព​ពត៌មាន​ពី​លោក​ម៉ែន​ ចាន់​រិទ្ធ​ អធិការនគបាល​ស្រុក​កណ្ដាល​ស្ទឹង​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​លោក​បានរាយការណ៍តាមរយ:លេខទូរស័ព្ទទៅលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសដើម្បីដាក់ភ្នាក់ងារសម្ងាត់ទិញថ្នាំញៀន។​បន្ទាប់​មក​លោកស្នងការរងក៏បានសុំគោលការណ៍ទៅព្រះរាជអាជ្ញាបានអនុញ្ញាតអោយ​កម្លាំង​ផ្ដល់ពត៌មានទៅទិញថ្នាំញៀន​ ពេលនោះកំលាំ​ងនគរបាល​បង្គប់​បានតេទូរស័ព្ទទៅជន​សង្ស័យ​(ឈ្មោះ វ៉ាន់ កុសល)​ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនដើម្បី​រកទិញ​យក​មក​លក់​បន្ត​។​ហើយ​ជន​សង្ស័យ​បានប្រាប់ថាបើចង់ទិញថ្នាំញៀនអោយមកទិញក្នុងព្រៃឫស្សីខាងត្បូងផ្លូវស្ថិតនៅក្នុងភូមិកោះខ្នុរឃុំព្រែករការស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល​ ខណៈ​នោះកំលាំងសម្ងាត់ចំនួនពីរនាក់បានទៅទិញថ្នាំញៀនតាមការណាត់នៅក្នុងព្រៃឫស្សី។​ក្រោយ​មក​កំលាំងសម្ងាត់បានហុចលុចំនួន១៥០០០០រៀល(ដប់ប្រាំមុឺនរៀល)អោយទៅជនសង្ស័យ​ ភ្លាមៗនោះដែលជនសង្ស័យបានហុចថ្នាំញៀន​ប្រភេទ​ពណ៌​សថ្លាមេតំហ្វេតាមីនម៉ាទឹកកកlceសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ធំ​និង​១កញ្ចប់តូច​ព្រម​ទាំង​សម្ភាះសំរាប់វេចខ្ចប់មួយចំនួនអោយមក​កំលាំងសម្ងាត់ដែលជា​នគរបាល​បង្គប់​ក៏បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការចាត់ការខេត្ត​ចាត់ការ​តាមនិតិវិធីច្បាប់៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here