ស្រវឹង​ស្រា​ឃើញ​គេ​ឈរ​ជា​មួយ​ប្រពន្ធ​កាន់​ដុំ​ថ្ម​មក​បង្ក​ចម្លោះ​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​

0
173

 

 

 
ខេត្តកណ្ដាល​៖​ បុរស​ផឹកសុី​ស្រវឹង​រហូត​ដល់​បាត់បង់​ស្មារតី​ដើរ​បង្ក​ចម្លោះ​ពាស​វាល​ពាស​ការ​ទៅ​វាយ​បុរស​ម្នាក់​ទៀត​កំពុងឈរ​ជាមួយ​ប្រពន្ធ​គេ​បញ្ចូល​បទ​ភ្លេង​តាម​ទូរស័ព្ទ​បណ្ដាល​ឲ្យ​រង​របួស​ស្នាម​មុខ​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​យក​មក​កសាង​សំណុំ​រឿង​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ ២០១៧ វេលាម៉ោង១៧ និង០៤នាទី​ល្ងាច​
ស្ថិត​នៅ​ផ្លូវ​ ទំនប់១៧មេសាក្នុង ភូមិទួលសង្កែ​​ ឃុំ កំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
​ជន​រងគ្រោះ​ឈ្មោះ ស្មាន វ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរ នេសាទ។ចំណែកឯ​ឈ្មោះ អ៊ក ប៉េងឡុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មីឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរ កសិករ (ឃាត់ខ្លួន)។
តាម​ប្រភពព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​បានជូនប្រពន្ធទៅបញ្ចូលបទចម្រៀងតាមទូរស័ព្ទនៅចំនុច​កន្លែង​កើត​ហេតុ​ខាង​។លុះ​ពេលទៅដល់បានបន្តិចក៏មានជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រាដើរសំដៅមករក​ខ្លួន​ដោយមានកាន់ដុំឥដ្ឋ ហើយបានបង្ករឿងជេរដៀមដាមដែលខ្លួន​នៅឈរស្ងៀម​ស្រាប់​តែ​យកដុំឥដ្ឋវាយទៅលើបណ្តាលអោយត្រូវចំថ្ពាល់ចំហៀងខាងស្តាំបែកហូរឈាម ខណៈ​នោះ​ក៏មានអ្នកជិតខាងឃាត់ទើបឈប់វាយ។​ លុះបន្តិចក្រោយមកទើប​ខ្លួន​បានមកដាក់ពាក្យបណ្ដឹងមកសមត្តកិច្ចប៉ុស្តិន៏នគរបាលរដ្ឋបាលជ្រោយតាកែវ។
តាម​ប្រភពព័ត៌មាន​ពី​នគរ​បាល​ប៉ុស្តិ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយពីបានសាកសួរជនរងគ្រោះចប់ក៏បានចុះទៅស្រាវជ្រាវជនសង្ស័យទាំងយប់ ក៏បានឃើញជនសង្ស័យ និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីសាកសួរ​និងចាត់ការតាមនីតិវិធី៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here