ដាំទឹកក្តៅហូបមី ផ្ទុះចង្រ្កានហ្គាសរលាកពេញផ្ទៃមុខ

0
144

ភ្នំពេញ: ដោយសារតែកាធ្វេសប្រហែសតែមួយពព្រិចភ្នែក ធ្វើឲ្យបុរសម្នាក់ បានរង​របួសរលាកមុខយ៉ាងធ្ងន់ធ្ងរ ខណ:ដែលកំពុងដាំទឹកឆុងមី ហូបហើយផ្ទុះចង្រ្កានហ្គាស ជះចំហាយភ្លើងនិងទឹកក្តៅត្រូវចំមុខ ហើយ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។

ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ភូមិមានជយ័ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើ ត្រូវបានគេស្គាល់មានឈ្មោះ ជឺម បញ្ញា អាយុ២៩ឆ្នាំ មុខរបរបើក​បររថយន្ត និងជាជំនួយការនាយរងប៉ុស្តិ៍ស្ទឹងមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មិនទានហូបបាយពេលថ្ងៃក៏​បានដាំទឹកមួយឆ្នាំងនឹង​ចង្រ្កាន​ហ្គាសក្នុងបំណងឆុងមីហូប ខណ:នោះស្រាប់តែឆាប​ផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យខ្ទាតភ្លើង​និងទឹកក្តៅប៉ះត្រូវចំមុខរបស់គាត់ រលាកពេញផ្ទៃមុខ តែម្តង៕ ប្រាថ្នា

LEAVE A REPLY

Please enter your comment!
Please enter your name here