ទៅលក់កំណាត់មួយថ្ងៃទុកកូនស្រីនឹងក្មួយនៅផ្ទះលុះត្រឡប់មកវិញចោលួចគាស់បន្ទប់យកលុយនឹងគ្រឿងអលង្គាអស់ជាង១២,០០០$ម៉ឺនពីរដុល្លារ

0
236

 

 

 

 

 

ភ្នំពេញ៖នារីអាជីវករ​ ម្នាក់ទៅលក់ដូរនៅផ្សារបាត់មួយថ្ងៃទុកអោយកូនស្រីនឹងក្មួយនៅផ្ទះមើល​ថែរក្សា​ លុះនៅពេលល្ងាចត្រឡប់មកវិញចោលួចគាស់បន្ទប់យកលុយនិង​គ្រឿងអលង្គាអស់ជាង​១២,០០០$មុឺនពីរ​​ដុល្លារ​។បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៥:០០នាទីល្ងាចថ្ងៃទី១៧ខែគុម្ភះឆ្នាំ២០១៧ នៅក្នុងបុរីពីភពថ្មីភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ​។​
ជនឈ្មោះ​ហុង សារ៉ាយ ភេទស្រីអាយុ៣៥មុខរបរលក់កំណាត់នៅផ្សាកាណាសុីធីរស់នៅភូមិកើតហេតុខាងលើ។​

តាមប្រភពពត៌មានពីនារីរងគ្រោះបាននិយាយប្រាប់អោយ​ថា​មុនពេលកើតហេតុរូបគាត់បានទៅលក់កំណាត់នៅផ្សារកាណាសុី​ធីដោយអោយកូនស្រីនឹងក្មួយនៅចាំផ្ទះ។
តាម​​ប្រភពដដែលបានបន្តទៀតថា​កាល​ពី​វេលា​ម៉ោង១២:៣០នាទីថ្ងៃត្រង់​ក្មួយស្រីរបស់គាត់ឈ្មោះ​ សុខនី​ បានយកបាយអោយគាត់ហើយ​ក៏​ជួយលក់ផងដែរ​។​ រហូត​ដល់​វេលាម៉ោង៣:៣០នាទីរសៀល​កូនស្រីរបស់គាត់បានចាក់សោរ​ផ្ទះ។​បន្ទាប់​មក​បានទៅលក់ជាមួយគាត់ទៀតដោយមិនមាននរណានៅផ្ទះទេ។​លុះនៅពេលល្ងាចនៅវេលាម៉ោងកើតហេតុខាងលើក្មួយស្រីរបស់គាត់បានទៅផ្ទះឃើញទ្វារ​ចំហរដោយចោរ​ចូលគាស់ហើយរុះរើអីវ៉ាន់អស់​ នារីជាក្មួយបានតេប្រាប់​គាត់​ថាចោរ​លួចគាស់ផ្ទះអស់ហើយ។​បន្ទាប់មកទៀតគាត់ត្រឡប់មកពីផ្សារវិញទាំងប្រញ៉ាប់ប្រញ៉ាលហើយមកមើលសំភារះនៅក្នុងផ្ទះត្រូវចោរលួចគាស់អស់ហើយរុះរើយកទ្រពសម្បត្តិដែលជារបស់មានតំលៃជាច្រើន រួមមានលុយដុល្លារចំនួន២៥០០ដុល្លារលុយខ្មែរ​ចំនួន២លាន៥០ម៉ឺនរៀលនឹងគ្រឿងអាលង្គារួមមាន -បន្តោងខ្សែកពេជ្យ ១៨០០$ខ្សែកប្លាកទីន ៤៨០$ ខ្សែជើងកណ្តាលមួយខ្សែស្មើ ៥០៨$ ប្លាកទីន ក្រវិល១គូរ១៥០ ប្លាកទីន ចិញ្ជៀនរូបបេះដូង១​ស្មើ៥ជីមាស លោហះធាតុពណ៌ក្រហម៧០០$កងដៃត្បូងពណ៌ស១ស្មើ៨០០ ប្លាកទីន ខ្សែដៃឈ្មោះរិទ្ធ ជាភាសាអង្គគ្លេស ១៤០០$ប្លាក់ទីន ខ្សែកឈ្មោះចិន្តា ពៅជាភាសាអង្គគ្លេស៣៧០$ចិញ្ជៀនប្រុសត្បូងស ២៤៥$ប្លាកទីន ចិញ្ជៀន៣វង្ស១០០០$ គ្រឿងអលង្គាប្រុសស្រី២ឈុត១៥០$ ទាំងអស់សរុបជាដុល្លារចំនួន១មុឺន២ពាន់៧៧៨ដុល្លារ។

​ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ​ ។​ជនរងគ្រោះ​និង​ក្មួយរួមទាំងកូនមានការយំសោកស្តាយយ៉ាងខ្លាំង​ រួចអោយមកដាក់ពាក្យ​បណ្តឹងម្តងទៀតនៅប៉ុសិ៍្តនគបាលរដ្ឋបាលចោមចៅដើម្បីកំណត់មុខសញ្ញាសើបសង្កេត​យក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here