កម្លាំង​នគរបាល​សហការ​ជាមួយ​ចៅ​សង្កាត់​ចុះ​ធ្វើ​រដ្ឋបាល​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​២នាក់​

0
143

 

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ចំនួន​២នាក់​ត្រូវ​កម្លាំង​នគរបាល​សហការ​ជាមួយ​ចៅ​សង្កាត់​ស្ទឹងមានជ័យ​ចុះ​ធ្វើ​រដ្ឋ​បាល​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ស្រាប់​តែ​ប្រទះឃើញ​ពួក​គេ​ធ្វើ​សកម្មភាព​ប្រើប្រាស់​សារធាតុ​ញៀន​។​ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើ​ឡើង​​កាលពីវេលា​ម៉ោង១១និង៥នាទីថ្ងៃទី១៨ខែកុម្ភៈ​ឆ្នាំ​២០១៧ស្ថិតនៅផ្ទះបន្ទប់ជួលខាងក្រោយផ្សារដីថ្មីភូមិដំណាក់ធំ២សង្កាត់​ស្ទឹងមានជ័យខណ្ខមានជ័យរាជធានីភ្នំពេញ។
ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​៖ទី១ឈ្មោះ​ ថន​ ធី​ ភេទប្រុសអាយុ២៨ឆ្នាំ​មុខរបរធ្វើការរោងចក្រស្នាក់នៅភូមិខាងលើមានស្រុកកំណើតភូមិឈូករំដួលឃុំធិពោរស្រុកសន្ទុកខេត្តកំពុងធំ។
ទី២ឈ្មោះ​ ណៃ​ ប៊ុន​ឡាភេទប្រុសអាយុ២៧ឆ្នាំ​មុខរបរកម្មកររោងចក្រឃាតខ្លួន​បានកំពុងតែប្រើប្រាស់ជាមួយគ្នាមានស្រុកកំណើតភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្តាល​​។
ហេតុការណ៍​ប្រតិបត្តិការ​រដ្ឋបាលក្នុងមូលដ្ឋាននេះដឹកនាំកម្លាំងដោយលោក​ ម៉ៅ​ សាវឿន​ នាយប៉ុស្តិ៍​នគរបាលស្ទឹងមានជ័យ​ដោយ​មានកាចូលរួមពីខាងសាលាសង្កាត់និងប្រធានភូមិ​ទើប​ឃាត់ខ្លួនបានជនសង្ស័យ២នាក់ដែលកំពុងតែប្រើប្រាស់នៅក្នុងបន្ទប់ជួល​និងចែកចាយយ៉ាងសកម្មនៅពេលយប់​ថែម​ទាំង​ដក​ហូត​ថ្នាំញៀន​ចំនួន​៤កញ្ចប់តូច​។
បច្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាននាំខ្លួនមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យសួរនាំនិងកសាងសំណុំរឿង​បញ្ជូន​ទៅអិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here