សព លោកប៉ែន សុវណ្ណ ដង្ហែមកដល់វត្តថាន់ ធ្វើបុណ្យតាមប្រពៃណី

0
276

ភ្នំពេញ ៖ ដូចតាមការគ្រោងទុក សព លោក ប៉ែន សុវណ្ណ អតីនាយករដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានដង្ហែពីស្រុកកំណើតនៅខេត្ត តាកែវ មកដល់វត្តនួនមណីវាម ហៅវត្តថាន់ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង១២ និង៣០នាទី រសៀលថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះហើយ ។

លោក ប៉ែន សុវណ្ណ ត្រូវបានគេដឹងបានទទួលមរណភាពកាលពីវេលាម៉ោង៧ និង១៧យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។ សពលោក ត្រូវបានក្រុមគ្ឬួសារសម្រេចយកធ្វើបុណ្យនិងបូជានៅភ្នំពេញ ហើយបានដង្កែចេញពីគេហដ្ឋានរបស់លោកនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែវិច្ឆិកានេះ  ៕  អូន ធួក

ddd1

LEAVE A REPLY

Please enter your comment!
Please enter your name here