បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ប្រញាប់​ទៅ​ផ្ទះ​ដួល​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ថ្លុក​ឈាម​

0
152

 

 

 

 
ខេត្តកណ្ដាល​៖​ បុរស​ម្នាក់​ខិតខំ​មក​រត់​ម៉ូតូ​ឌុប​ដើម្បី​ចិញ្ចឹម​គ្រួសារ​ តែ​អកុសល​ជិះ​ម៉ូតូ​ដួល​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ថ្លុក​ឈាម​។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧វេលាម៉ោង០៤និង៣០នាទីទាប​ភ្លឺ​នៅចំណុចផ្លូវលេខ២១ ភូមិ​ទួលក្រសាំង ឃុំ​រកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះស្រឿន​ ភាពភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ​មាន​ទីលំនៅភូមិក្បាលជ្រោយ ឃុំ​ឈេីខ្មៅ ស្រុកកោះធំខេត្តកណ្តាល ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​
ម៉ាកហុងដាសេ១២៥ ពណ៌​ខ្មៅ សេរីឆ្មាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 1AH 1174​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនដើម្បី​ទៅ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ដួល​ម៉ូតូ​បណ្តាលអោយ​បោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ ។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​រក​សាច់ញាតិ​ជន​រងគ្រោះ​មក​ទទួល​សាកសព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។
បច្ចុប្បន្ននេះ​សាកសព​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​រកាខ្ពស់​យក​ទៅ​រក្សាទុកដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here