ជនសង្ស័យម្នាក់​ត្រូវ​កម្លាំង​នគរបាល​ផ្សារ​កណ្ដាល​ទី​១​ឃាត់​ខ្លួន​ខណៈ​ ដែល​កំពុងធ្វើសកម្មភាពកាច់ករម៉ូតូ

0
81

 

 

 

ភ្នំពេញ​ ៖​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ផ្សារកណ្តាលទី១​ធ្វើការឃាត់ខ្លួន​ខណៈ​ដែលកំពុងធ្វើសកម្មភាពកាច់ករម៉ូតូ។ហេតុការណ៍នេះបាន​កើតឡើង​កាលពីវេលាម៉ោង​៥:៣០នាទីព្រឹកថ្ងៃទី ២០ខែ កុម្ភះ​ ឆ្នាំ​២០១៧ ស្ថិតនៅតាមបណ្តោលផ្លូវលេខ​៥ក្នុងច្រកដឺងហែមក្នុងសង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ​ ។​
ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ​​សុខ សុវណ្ណបញ្ញា អាយុ ១៩ ឆ្នាំ​ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួល​ម្តុំច្បារអំពៅ​​ ហើយពីមុនមកជនសង្ស័យធ្លាប់ជាប់គុកម្តងរួចមកហើយ។ចំណែក​ឯ​ជន​រងគ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​។
តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​ រួច​ចូល​ទៅ​ លុះ​មួយ​សន្ទុះ​ក្រោយ​មក​បាន​ចេញ​មក​ក្រៅ​ក៏​បាត់​ម៉ូតូ​ហើយ​ដើរ​រក​ក៏​ឃើញ​ជន​សង្ស័យ​កំពុង​តែ​បណ្ដើរ​ក៏​ស្រែក​អោយ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​ជួយ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ គាប់​ជួន​នឹង​នគរបាល​ប៉ុស្ដិ៍​ផ្សារ​កណ្ដាល​ទី​១ដើរ​ល្បាតក្នុង​មូលដ្ឋាន​ប្រទះឃើញ​ចាប់​យក​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ ឈ្មោះ​ សុខ សុវណ្ណបញ្ញា បានប្រាប់ឲ្យដឹងថា មុនខ្លួនធ្វើសកម្មភាពបានដើរពីមាត់ទន្លេ​ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឃើញ​ម៉ូតូ​ខាង​លើ​ រួច​ធ្វើ​សកម្មភាព​កាច់ករម៉ូតូតែម្តង ប៉ុន្តែដោយម៉ូតូមានសភាពចាស់ពេកធាក់ក៏មិនឆេះមិនអីនោះក៏បណ្តើរបានតែ១០០ម៉ែត្រជាងត្រូវបានម្ចាស់ម៉ូតូតាមទាន់ស្រែកឆោឡោឲ្យគេជួយទើប​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​។

បច្ចុប្បន្នជនសង្ស័យជាជនជាតិវៀតណាមត្រូវបានកម្លាំង​នគរបាល​ប៉ុស្ដិ៍​ផ្សារ​កណ្ដាល​ទី​១កសាងសំណុំរឿងបញ្ចូនទៅ​កាន់​អធិការ​ដ្ឋាន​ដើម្បីចាត់ការតាមច្បាប់៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here