បើងរថយន្តងោកមួយភាំង ធ្លាក់ផ្លុវក្រឡាប់របួសធ្ងន់

0
148

បាត់ដំបង​៖​ អ្នកបើកបររថយន្ត​តូយ៉ូតា​កាមម្នាក់រី​បាន​រងរបួស​ធ្ងន់​បែកក្បាល ដោយ​បើកបរ​រថយន្ត​ងោក​មួយភាំង រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់ នៅចំណុច​ជើងភ្នំ​ប្រុស ស្ថិតក្នុង​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក កាលពី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧​។

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ដួង ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រកស៊ី​ដឹក​ត្រី​លក់​រស់នៅ​ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែក​រថយន្ត​តូយ៉ូតា​កាមរី ពណ៌​ស ពាក់​ស្លាក​លេខ ផ​១០៣៩ ភព​២ រង​ការខូចខាត​មធ្យម​។​

​ប៉ូលិស​ដដែល​បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ គឺ​បណ្តាលមកពី​អ្នកបើកបររថយន្ត​បើកបរ​មាន​ល្បឿន​លឿន ហើយ​ងោក​មួយភាំង ទើប​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ ខណៈដែលគេដឹងថាជនរងគ្រោះ​ជា​អ្នករកស៊ី​ដឹក​ត្រី តែងតែ​ងើប​ទៅ​ដឹក​ត្រី​នៅ​ព្រំដែន​ពេលយប់​ងងឹត ហើយ​អត់ងងុយ​ក៏​ងោក​មួយភាំង ​៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here