ជិះម៉ូតូលឿនទាំងស្រវឹងបុករបាំងថ្មចែកទ្រូងផ្លូវស្លាប់១ របួស២ នាក់

0
132

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង ៣ និង ១៥ នាទីទៀបភ្លឺឈានចូលលឺថ្ងៃទី ២១ ខែកុម្ភ:ឆ្នាំ២០១៧ បណ្តាលឲ្យ បុរសម្នាក់បានស្លាប់​ភ្លាមៗនិងពីរនាក់ទៀតរបួសធ្ងន់ និងស្រាល ដោយសារជិះម៉ូតូលឿនទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវមួយទំហឹង នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ទុលមុខវិតធឺផាកចាស់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបីនាក់ មិនស្គាល់ឈ្មោះ បានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AF-8162 ឌុបគ្នាដែលអ្នករងរបួសស្រាលអះអាងថាពួកគាត់ទើប ចេញពីក្លិបឈ្មោះ អាម៉ូឡូន ដោយបុរសដែលស្លាប់នោះ បានផឹកស្រវឹងហើយជាអ្នកកាន់ដៃចង្កូត បានធ្វើដំណើរតាមបណ្តោយផ្លូវ សហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុនោះរេចង្កូតទៅបុកមួយរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យអ្នកឌុប ហោះបោកនៅនិងថ្នល់បែកក្បាលហូរឈាម ស្លាប់មួយរំពិច ហើយ​ចំណែកបុរសម្នាក់ ដែលអង្គុយកណ្តាលរងរបួសធ្ងន់ និងរូបគាត់រងរបួសស្រាល ៕

អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here