រថយន្ត​តាក់ស៉ីម៉ែត្រក្រុមហ៊ុន វាលស្បូវបុកជាមួយ​រថយន្តព្រូសក្រឡាប់ផ្ងារជើងនៅខណ្ឌទួលគោក

0
144

 

 

 

 

រាជធានីភ្នំពេញ៖ រថយន្តតាក់ស៉ីម៉ែត្រក្រុមហ៊ុន វាលស្បូវ ដែលទើបតែដឹកភ្ញៀវមកពីញាំការនៅខេត្តកំពង់ចាម បានបុកចំពាក់កណ្តាលរថយន្តព្រូសបណ្តាលអោយក្រឡាប់៣ទៅ៤ត្រឡប់ផ្ងារជើង។ហេតុ​ការណ៍​នេះបាន​កើតទ្បើងកាល​ពី​វេលាម៉ោង២:១០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ លេខ១៥៦កែងផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ ទឹកល្អក់ទី២ខណ្ឌទួលគោក ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​គេ​ឃើញរថយន្តតាក់ស៉ីម៉ែត្រ ក្រុមហ៊ុនវាលស្បូវ ដែលជារថយន្តបង្ក បើកដឹកភ្ញៀវពេញរថយន្តបើកតាមបណ្តោយផ្លូវលេខ ២៦៥ ក្នុងទឹសដៅពីជើងទៅត្បូងដោយល្បឿនលឿន ពេលមកដល់ត្រង់ចំនុចផ្លូវបំបែកក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក តូយូតាព្រូសពណ៍ប្រផេះ គ្មានស្លាកលេខ បណ្តាលអោយរថយន្តព្រូសក្រឡាប់៣ទៅ៤ត្រឡប់ផ្ងារជើងឡើងលើ ។ប៉ុន្តែ​សំណាង​ល្អ​មិនបង្ក​អោយមានមនុស្សរងរបួសទេ ។ ភ្លាមៗនោះអ្នកបើករថយន្តតាក់ស៉ីបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ទុកតែភ្ញៀវពេញក្នុងរថយន្ត នៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងយករថយន្តទាំង២ទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕​សិរសា

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here