បទល្មើសនេសាទកើតមានច្រើននៅភូមិកោះក្អែក ឃុំរាំងទិលស្រុកកណ្ដៀងសង្ស័យមន្រ្តីជំនាញសំងំកើបលុយទើបមិនបង្រ្កាប

0
182

 

 

 

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កោះ​ក្អែក​ឃុំ​រាំង​ទិល​ស្រុក​កណ្តៀវ​បាន​រិះគន់​អាជ្ញាធរ​ជំនាញ​ជល​ផល​យ៉ាង​ខ្លាំង​ ខណៈដែល​ពួកគាត់​ឃើញបទល្មើសនេសាទឧបករណ៍ប្រភេទរួមផ្សំ(ប) កើតមានច្រើន​ពាសពេញ​ទន្លេ​តាំងពីរដូវទឹកទន្លេឡើងរហូតដល់សព្វថ្ងៃ គ្មានការបង្រ្កាបសង្ស័យមានអ្នកធំឬមន្រ្តីជំនាញនៅពីក្រោយ ដើម្បីទុកជាឆ្នាំងបាយប្រចាំថ្ងៃ។
តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ខាង​លើ​និយាយ​តៗ​គ្នា​ថា​ បទល្មើសនេសាទប្រភេទឧបករណ៍រួមផ្សំ(ប)កំពុងកើតមានយ៉ាងសម្បើមនោះ ដូចជាចំណុច កោះក្អែក ជ្រោយវែង អន្ទង់វ័រ ក្រឡុកក្តាន់ ព្រែកឡាំកា ក្នុងដែនសហគមន៍នេសាទស្រីចឹក និងកោះក្អែក ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

តាម​ប្រភពដដែលបន្តទៀតថា បទល្មើសនេសាទប្រភេទខាងលើនេះ ទោសជាកម្លាំងអន្តរក្រសួងចុះយុទ្ធនាការយ៉ាងក្តៅគរគុកក្តី នៅម្ដុំនេះពុំមានបង្រ្កាបនោះឡើយហើយបើមានការបង្រ្កាបតិចតួចមានមន្រ្តីជំនាញតេទូរស័ព្ទប្រាប់ជនប្រព្រិត្តឲ្យកាត់បង្គោលឬស្រាយចំណងសាច់អួនពន្លេចទឹក ពិសេសជាងនេះគេឃើញមន្រ្តីជំនាញឬស្ថានប័នពាក់ព័ន្ធច្រើនស្ទើររាប់មិនអស់ដឹកនាំដោយលោក អភិបាលរងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតែងតែចុះបង្រ្កាបនៅស្រុកក្រគរម្តងហើយម្តងទៀតឬស្រុកបាកាន។ចំណែកនៅស្រុកកណ្ដៀងមួយនេះរួចខ្លួនជានិច ជាក់ស្ដែងមុនថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោកស្រី នាយកប្រតិបត្តិអង្កការសម័្ពន្ធសត្វព្រៃបានរួមដំណើរជាមួយ លោក អភិបាល នៃគណៈអភិបាល អភិបាលរងខេត្តពោធិ៍សាត់ បានឡើងឧទ្ធម្ភាគចក្រដើម្បីតាមដានយុទ្ធនាការបង្រ្កាប និងទប់ស្កាត់ការរុករានព្រៃឈើ បទល្មើសព្រៃឈើ និងបទល្មើសនេសាទ ក្នុងភូមិសាស្រ្តរដ្ឋបាលខេត្តពោធិ៍សាត់។លុះដល់ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៧ដដែល គេឃើញលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលដឹកនាំកម្លាំងក្រោមឱវ៉ាត ចុះទៅបង្រ្កាបបទល្មើសនៅក្នុងភូមិសាស្រ្តរដ្ឋបាលស្រុកបាកាន ទោះបីជាមន្រ្តីជំនាញទាំងនោះខ្លះដឹងថាបទល្មើសនេសាទមិនសូវមានក៏ដោយតែ​ភូមិ​ឃុំ​ខាង​លើ​មិន​បង្ក្រាប​ឡើយ​។

តាម​ប្រភព​ដដែលបញ្ជាក់ទៀតថា លុះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកថ្មីៗនេះ គេឃើញលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដឹកនាំកម្លាំងក្រោមឱវ៉ាតចុះទៅបង្រ្កាបបទល្មើសនៅក្នុងភូមិសាស្ត្រ​ រដ្ឋបាលស្រុកកណ្ដៀង ដែលកំពុងតែនិយាយអំពីបទល្មើសនេសាទកើតមានច្រើន ប៉ុន្តែការដែលលោក នាយខណ្ឌ ចុះទៅបង្រ្កាបនោះគឺបង្រ្កាបខ្យល់ ព្រោះមានមន្រ្តីរបស់គាត់ ប្រចាំស្រុកកណ្ដៀងបានតេទូរស័ព្ទប្រាប់ជនប្រព្រិត្តបទល្មើសឲ្យកាត់បង្គោលឬស្រាយចំណងសាច់អួនពន្លិចទឹកអស់ពីល្ងាចមកម្លេះ ប៉ុន្តែគេឃើញសកម្មភាពធ្វើការបង្រ្កាបបានបន្តិចបន្ទួចនោះដែរ រួចឃើញក្រុមប្រព្រិត្តបទល្មើសទាំងនោះនាំគ្នាទិញស្រាបៀរ​ដាក់កាណូចំនួន ៤-៥កេះ ហើយឃើញនាំគ្នាផឹកសុី ក្លែមទាំងសត្វអណ្ដើកទៀតផង ស្រវឹងជោគជាំទាំងមន្រ្តីរាជការទាំងជនប្រព្រិត្តបទល្មើសនេសាទរៀងៗខ្លួន រួចលោក នាយខណ្ឌដឹកនាំកម្លាំងឡើងមកខេត្តពោធិ៍វិញយ៉ាងរំភើយ​ មិន​ខ្វល់​ពី​បទល្មើសកាន់តែកើនឡើងដូចផ្សិត។
សូម​បញ្ជាក់ថា​៖ជនប្រព្រឹត្តបទល្មើសទាំងនោះបើមន្រ្តីជំនាញមិនបើកភ្លើងខៀវឬ​ទទួល​ផល​ប្រយោជន៍ សួរថាពួកគាត់ហានប្រព្រិត្តទេ? មុខរបរនេះខុសច្បាប់ស្តីពីជលផលមានទោសជាប់គុក៕​ សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here