ជិះម៉ូតូលឿនបុករថយន្តដឹកស៊ីម៉ងត៍ដាច់ខ្លួនជាពីរម្នាក់ និងពីរនាក់ទៀតរបួសធ្ងន់និងស្រាល

0
138

ខេត្តសៀមរាប ៖ យុវជនម្នាក់ក្នុងចំណោម​៣​នាក់ បាន​ជិះ​ម៉ូតូ​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ពីក្រោយ​ខ្ទាត​ចូល​ទៅ​ក្រោម​កង់ កិន​អូស​ប្រហែល​ជាង​២០០​ម៉ែត្រ បណ្តាល​ឱ្យ​​ដាច់​ខ្លួន​ជា​២​កំណាត់ (​ជិះ​ពីក្រោយ​គេ​បង្អស់) ចំណែក​២​នាក់​ទៀត​បាន​ខ្ទាត​ចេញពី​កង់​រថយន្ត​រង​របួសធ្ងន់​ និង​ស្រាល ។

គ្រោះថ្នាក់ចរាចរណ៍គួរឲ្យន្ធត់​នេះកើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ នៅ​ផ្លូវបំបែក​(​ផ្លូវ​ក្រវាត់ក្រុង​) ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានឲ្យដឹង​ថា ម៉ូតូ​ជនរងគ្រោះបានជិះ​ទៅ​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ពី ម៉ាក​ហុ​ី​ណូ ពណ៌​ខៀវ ចង្កូត​ស្តាំ ពាក់​ផ្លា​ក​លេខ ៣PRV ០០០៧  ពីក្រោយ​ទាំង​កំរោល ដែល​សង្ស័យ​ពួក​គាត់​ទាំង​៣​នាក់​ទើប​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណាមួយ  ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ឡាំ ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប ១IN ៤៨០១ របួសស្រាល ២-​ឈ្មោះ ឡាំ ទុ​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ អង្គុយ​កណ្តាល របួស​ធ្ងន់ និង ៣-​ឈ្មោះ ឡាំ លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អង្គុយ​ក្រោយ ស្លាប់​ដាច់​ខ្លួន​ជា​ពីរ​។ អ្នក​ទាំង​៣​នាក់​ជា​បងប្អូន​នឹង​គ្នា មាន​ទីលំនៅ ភូមិ​មមាញ ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់​ព្រមទាំង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ឈ្មោះ ឡុ​ង សីឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​បាកាន ខេត្តពោធិ៍សាត់​៕  សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here