រថយន្ត​Camrayគូទ​ស្វិត​បុក​រថយន្តLAND CRUISER មួយគ្រឿងសង២៦០០ដុល្លារ ភ្លាម​រួច​ទៅ​បុករឺម៉កដឹកដូងរងរបួសធ្ងន់

0
163

 

 

 

 

 

ភ្នំពេញរ ៖ រថយន្តសេរីទំនើបមួយគ្រឿងម៉ាកLAND CRUISER ត្រូវរត់យន្ត​CAMRYគូទស្វិត បើកបុកបណ្តាលខូចខាតយ៉ាងដំណំរៀងៗខ្លួន​ថែម​ទាំង​សង​សំណងភ្លាម​។​រួច​រថយន្តសេរី​ទំនើប​CRUISERបានបើកចេញយ៉ាងលឿន​ជ្រុល​ទៅ​បុករឺម៉កដឹកដូងបណ្តាលអោយរងរបួសធ្ងន់ ហើយបើករត់ទាំងបែកកងបានប្រហែលជិត១០០ម៉ែត្រ​រថយន្តបើកលែងរួចទុករថយន្តចោល ម្ចាស់រត់គេចខ្លួនបាត់។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២នឹង៣០នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ខែ​កុម្ភះឆ្នាំ​២០១៧​នៅខាងលិច របងប្រលានយន្តហោះ​អន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ក្នុង​ភូមិព្រៃជីសាក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ សុខ សៀង​ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ បើករឺម៉កលក់ដូង​ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។​
​តាម​ប្រភពពត៌មានពី​កន្លែង​កើត​ហេតុ​បានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកLAND CRUISERពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S.6787បើកបរដោយនារី២នាក់ ធ្វើ​ដំណើរ​ក្នុងទិដៅពីត្បូងទៅជើង។លុះមកដល់រង្វង់មូលចោមចៅ ស្រាប់តែមានរថយន្តមួយ​គ្រឿង​ម៉ាក់ CAMRAYគូទស្វិតបើកបរដោយបុរសម្នាក់ស្ថានភាពស្រវឹង​ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន​ក៏​ជ្រុល​ទៅ​បុករថយន្តLAND CRUISER ចំពាក់កណ្តាល បណ្តាល​ឲ្យ​ខូចខាតយ៉ាង​ដំណុំ​រៀងខ្លួន។បន្ទាប់​មក​ខាង​រថយន្ត​បង្ក​ហេតុ​បាន​សុំ​សម្របសម្រួល​ចេញ​ថ្លៃ​សង​ទៅ​ខាង​រថយន្ត​រង​គ្រោះ​ចំនួន២៦០០ដុល្លារដើម្បី​បញ្ចប់នៅកន្លែងកើតហេតុ។​

តាម​ប្រភពដដែល​បានបន្តទៀតថា ខណៈ​ដែល​ចរចារ​គ្នារួច​អស់​ហើយ​ ភាគីខាង​រថយន្តទំនើបបាន​តេទូរស័ព្ទ​​ហៅរថយន្ត២គ្រឿងទៀត ជាកូនរបស់ខ្លួនសុទ្ធតែរថយន្តសេរីទំនើប​ដូច​គ្នា​មកទទួល​ មិន​បាន​ប៉ុន្មាន​នាទី​ផង​រថយន្តសេរី​ទំនើប​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​រឺម៉ក​ផ្សេងទៀត​បណ្តាល​ឲ្យ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​។
ភ្លាមៗនោះរថយន្តទំនើបខាងលើ ម៉ាកLAND CRUISERបានបើកចេញយ៉ាងលឿន​ខំ​រត់គេច​ទាំងបែកកង់ខាងស្តាំប្រមាណជិត១០០០ម៉ែត្រដោយ​ធ្វើ​ដំណើរ​មិនរួចទៅពួន នៅម្តុំវត្តតាំងកសាង ស្ថិតនៅភូមិចំកាឪឡឹកទើបបានឈប់ហើយឡើងលើរថយន្ត​ផ្សេងទៀត​គេច​ខ្លួនបាត់។​
ប្រភពដដែល​បានបន្តទៀតថានៅពេលបើរត់ដោយមានរថយន្តទំនើប២គ្រឿង​បានបើកពីក្រោយបិទគូដ ផងដែរ។​

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្ត​សង្គ្រោះ​ឯកជន រស្មីបានដឹកយកទៅព្យាបាលភ្លាមៗផងដែរ​ ។ចំណែកឯ​ម៉ូតូ​នឹង​រថយន្ត​បង្ក​ហេតុ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ខណ្ឌ​ធ្វើ​ការ​វាស់វែង​ព្រម​ទាំង​យក​មក​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here