ក្មេងប្រុសសិស្សសាលាត្រូវរថយន្តបុកស្លាប់ ពេលជិះកង់ចេញពីរៀន

0
190

បាត់ដំបង ៖ក្មេងប្រុស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​អាណោចអាធ័មកាលពី​វេលា​ម៉ោង១១ថ្ងៃត្រង់​ថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០១៧ ខណៈ​កំពុង​ជិះ​កង់​ចេញពី​សាលារៀន ត្រឡប់ទៅផ្ទះ​វិញ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រក​មោង​ប្ញ​ស្សី ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុស​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​គា ណា​រ៉ាត់ អាយុ១២ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ ត្រូវរថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-6367 បើកបរ​ដោយ​បុរស​ឈ្មោះ​នុត ផាត អាយុ៤១ឆ្នាំ រស់នៅ​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង បុកស្លាប់ ពេល​កំពុង​ជិះ​កង់​ចេញពី​សាលា​ត្រឡប់ទៅផ្ទះ ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here