ឡង់គ្រីស័រ ឆេះទ្រុុលពេលបើកចូលចាក់សាំងនៅស្ថានីយ៍ប្រេង ភីធីធី

0
270

ភ្នំពេញ ៖ រថយន្តឡង់គ្រីស័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK-9689 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានឆាបឆេះមួយចំហៀងខាងមុខ កាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១៦ នៅចំណុចការ៉ាស់សាំង PTT តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្បែរក្លោងទ្វារចូលវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

សាក្សីនិយាយថា  មុនពេលកើតហេតុគេបានឃើញរថយន្តខាងលើបើកតាម  បណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ហើយមកដល់ក្បែរខ្លោងទ្វារវត្ត នាគវ័ន បានបត់ស្តាំចូលស្ថានីយ៍សាំង PTT បម្រុងចាក់សាំង។ពេលនោះមានកម្មករចាក់សាំងបានឃើញអណ្តាតភ្លើងឆេះចេញពីក្រោមរថយន្តផ្នែកខាងមុខ ក៏បានរត់មកប្រាប់អ្នកបើកបរថា មានភ្លើងឆេះក្រោមរថយន្ត ហើយឲ្យបើកចេញពីហាងសាំងជាប្រញាប់ ។

សាក្សីឲ្យដឹងទៀតថា គ្រាន់តែអ្នកបើកបរបើកចេញមកវិញមិនទាន់ដល់ថ្នល់ស្រួលបួលផងផង ភ្លើងក៏ចាប់ផ្តើមឆេះយ៉ាងសន្ធោសន្ធៅនៅកាប៊ីនម៉ាស៊ីនខាងមុងធ្វើឲ្យបើកបរស្ទុះរត់ចេញពីក្នុងរថយន្តទាំងព្រលឹងនៅចុងសក់ ឯកម្មករចាក់សាំងឯណោះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់រហូតរលត់ទាំងស្រុងក្នុងរយៈពេលជាង២០នាទី  ៕  អូន  ធួក

%e1%9e%86%e1%9f%81%e1%9f%87%e1%9f%a2

 

LEAVE A REPLY

Please enter your comment!
Please enter your name here