បុរស២នាក់បានស្លាប់បង់ជីវិតជាបន្តបន្ទាប់ដោយសារជួប​គ្រោះថ្នាក់ចរាចរណ៍ដ៏​គួរឲ្យ​រន្ធត់​កន្លែង​ផ្សេង​គ្នា​

0
254

ខេត្តពោធិ៍សាត់៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់យ៉ាងអាណោចអាធ័ម ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីកន្លែងផ្សេងគ្នា នៅខត្តពោធិ៍សាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៥០នាទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧-៣៨ ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់និងករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក ដោយរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2J 8416 បើកបរដោយឈ្មោះ ជា សត្យា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រត់គេចខ្លួន) ។

តាមប្រភពពត៌មានពីនគរបាលស្រុកភ្នំក្រវាញបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវកៅស៊ូលេខ១៥៥ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងដៃ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 2841 បើកបរដោយឈ្មោះ ពេជ ចំរើន ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើខាងលើ ធ្វើដំណើរបញ្រ្ចាសទិសគ្នា(ត្បូងទៅជើង) បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតែជាអកុសល់បានដាច់ខ្យល់ស្លាប់តាមផ្លូវយ៉ាងអាណោចអាធ័មតែម្ដង។ ដោយឡែកនៅឯស្រុកក្រគរឯណុះវិញត្រូវបានប្រភពព័ត៌មានពីនគរបាលស្រុកបានឲ្យដឹងដែរថា នៅវេលាម៉ោង១៨និង១៥នាទីថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៧-១៥៨ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតដែរ ដោយរថយន្តម៉ាក គា ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3B 1623 បើកបរដោយឈ្មោះ ម៉ា ពិសាល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូធុនធំមួយគ្រឿងម៉ាក UM ពណ៏ខ្មៅ គ្មានស្លាកលេខ ពេញទំហឹងរួចកិនបណ្ដាលឲ្យបែកធ្លាយខួរស្លាប់មួយរំពិជយ៉ាងអាណោចអាធ័ម ខណៈដែលធ្វើដំណើរបញ្ច្រាសទិសគ្នា(កើតទៅលិច) ជនរងគ្រោះ(ស្លាប់)ភាគគ្គីខាងម្ចាស់ម៉ូតូត្រូវបានស្គាល់ឈ្មោះ ឈន ពៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយអ្នកបើកបររថយន្តត្រូវសមត្តកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរផងដែរ។
ក្រោយពីកើតហេតុវត្ថុតាងម៉ូតូនិងរថយន្តទាំង៤គ្រឿង ត្រូវបានសមត្តកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករៀងៗខ្លួន ដើម្បីរងចាំធ្វើការវាសវែងនិងបំពេញនីតិវិធីបញ្ជូនទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលចាត់ការតាមផ្លូវច្បាប់៕ សិរសា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here