នាងក្រមុំស្រស់ស្អាត លោតទឹកសមុទ្រសម្លាប់ខ្លួន តែមិនបានសម្រេច

0
264

កោះកុង៖នាងក្រមុំស្រស់ស្អាតម្នាក់មានវ័យជាង២០ឆ្នាំ មិនដឹងរឿងអីបានទៅលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារប្អូនស្រី និងអ្នកនេសាទសមុទ្រជួយទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៦ នៅស្ពានឆ្លងសមុទ្រ ខត្តកោះកុង ។

អ្នកឃើញហេតុការណ៍បាននិយាយឲ្យដឹងថា មុនពេលកើតហេតុ  នារីរងគ្រោះបានជិះម៉ូតូទៅលើស្ពានថ្មឆ្លងសមុទ្រ(កន្លែងកើតហេតុ)នោះ ហើយទៅដល់ភ្លាមនាងឈប់ម៉ូតូ រួចឡើងលើបង្កាន់ដៃស្ពានលោតចូលក្នុងសមុទ្រតែម្តង ។ពេលនោះប្អូនស្រីនាងមានអាយុ១៦ឆ្នាំបានមកដល់ស្រែកហៅអ្នកធ្វើដំណើលើស្ពាននោះឲ្យជួយដែរតែពុំមាននណាម្នាក់ហ៊ានលោតចូលទៅក្នុងសមុទ្រសង្គ្រោះបងស្រីនាងទេ។

បន្ទាប់មកប្អូនស្រីក៏បានសម្រេចចិត្តលោតចូលសមុទ្រទៅជួយបងស្រី តែសំណាងល្អភ្លាមៗនោះស្រាប់តែមានទូកនេសាទ ១គ្រឿងបានបើកមកដល់នាងក៏បោយដៃស្រែកហៅគេជួយ អ្នកនេសាទនៅលើទូកក៏បននខិតខំជួយរូបនាង២នាក់បងប្អូនបានរួចផុតពីក្តីស្លាប់តែម្តង ហើយបានបញ្ជូននារីរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះផងដែរ គ្រដែលគេសួរថា នាងមានរឿងអីបានជាទៅលោតទឹក នាងឆ្លើយមកវិញត្រឹមតែគញរវីក្បាលប៉ណ្ណោះ៕ វាយោ

%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%9f%e1%9f%92%e1%9e%a2%e1%9e%b6%e1%9e%8f%e1%9f%a1%e1%9f%a1

 

LEAVE A REPLY

Please enter your comment!
Please enter your name here