អគ្គិភ័យឆេះស៊ីទែនសាំង ផ្អើលទាំងយប់

0
138

កំពង់ចាម)៖មានអគ្គិភ័យឆេះស៊ីទែនសាំង នៅម៉ោង៧​យប់​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយត្រូវបានកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​របស់ស្រុកបាធាយ សហការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​ជួយ​បាញ់​ទឹកពន្លត់ ។ អគ្គិភ័យនេះនៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែគេសង្ស័យអាចមកពី​រថយន្ត​ដឹក​ស៊ីទែន​ទៅ​ចាក់​សាំង ហើយ​អាច​ជ្រុល​ទៅបុក​បង្គោលរបងតាមផ្ទះអ្នកស្រុល ។

យ៉ាងណាមិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ។ ទំហំ​នៃ​ការខូចខាត​វិញ គឺ​តួ​ហ្គា​រ៉ា​ស់​មួយចំនួន ក្បាល​រថយន្ត​មិន​ឆេះ​ទេ តែ​ឆេះ​ស៊ីទែន​ផ្ទុក​សាំង ហើយ។

សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ ត្រូវបានសមត្ថកិច្ច​ប្រើ​រថយន្ត​អស់​ចំនួន៣គ្រឿង មកពី​ស្រុក​បាធាយ ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ នៃខេត្តកំពង់ចាម៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here