ព្រឹកនេះសមត្ថកិច្ចនាំ ជួប សម្លាប់ មកកាត់ទោសនៅសាលាដំបូងរាជធានី

0
134

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនានេះ សមត្ថកិច្ចបាននាំ ឈ្មោះ អឿត​ អាង​ ហៅ​ជួប​ សម្លាប់​ ដែល​សារភាព​គ្រប់​ដំណាក់កាល​ថា​ ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម​ ឡី​ អ្នក​វិភាគ​នយោបាយ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់ផ្តើមសវនាការកាត់ទោស។ជនជាប់ចោទ​មាន​មេធាវី​ការពារ​ក្ដី​តាម​ផ្លូវ​ច្បាប់​ គឺ​ លោក​យុង​ ផានិត​ ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវី ។

សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ លាង​ សំណាត់​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ លោក​ លី​ សុផាណា​ ជា​តំណាង​អយ្យការ​ ។ ជនជាប់ចោទ​ អឿត​ អាង​ ហៅ​ជួប​ សម្លាប់​ ត្រូវ​បាន​ចោទប្រកាន់​ពីរ​បទល្មើស​ គឺ​ បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​បទ​កាន់កាប់​ ឬ​ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​២០០​ និង​ ៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។  បទល្មើស​​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​

គេនៅចាំបានថា  អឿត​ អាង​ ហៅ​ ជួប​ សម្លាប់​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨និ៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​ មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ធ្វើឲ្យភ្ញាក់ផ្អើលទូទាំងប្រទេស និងពិភពលោក ៕  ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here