ឆបោកម៉ូតូមិត្តភក្តិបាន១៣ ថ្ងៃ ទើបឃើញមុខចាប់ឲ្យនគរបាល

0
135

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍កាកាបបានឃាត់ខ្លួនស្រ្តីជាបុគ្គលិកម៉ាស្សាម្នាក់  បន្ទាប់ពីប្រព្រឹត្តអំពើ រំលោភលើសេចក្តីទុកចិត្ត ដោយឆបោកយកម៉ូតូ របស់មិត្តភក្តិ បានសម្រេចហើយ គេចខ្លួនបាត់អស់រយៈពេល១៣ថ្ងៃ។លុះមកដល់ម៉ោង១១ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧  ស្រាប់តែប្រទះឃើញមុខ នៅផ្ទះជួលពន្លឺពេជ្រ ផ្លូវ២០០៤ ក្រុម១ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ម្ចាស់ម៉ូតូឃាត់ខ្លួន នាំប្រគល់ទៅជូនប៉ូលីសប៉ុស្តិ៍កាកាប ខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមច្បាប់តែម្តង ។

ជនសង្ស័យមានឈ្មោះ សៀន ស្រីលីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកម៉ាស្សា កោសជប់ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ អុឹង យ៉េកគីម ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ មានទីលំនៅភូមិតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ រីឯម៉ូតូដែលស្រ្តីខាងលើឆបោក យកទៅបាត់នោះ ម៉ាកស្គូពី ពណ៌ស មិនចាំស្លាកលេខ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here