បើកឡានដល់ផ្ទះចុះបើកទ្វាររបង ចោរដៃរហ័សទៅដល់ លួចកាបូបលុយជាង២ពាន់ដុល្លារទៅបាត់

0
248

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះវីឡារបស់ស្ត្រីរងគ្រោះស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីស្ត្រីរងគ្រោះម្នាក់ឈ្មោះ អ៊ិត ចាន់ណា អាយុ៣៦ឆ្នាំ ដែលគេស្គាល់ថាជាប្រពន្ធរបស់លោក ឈូក បណ្ឌិតអតីតចៅហ្វាយក្រុងបាវិត ស្នាក់នៅភូមិកើតហេតុ ត្រូវចោរលួចកាបូបលុយក្នុងឡានជាង២ពាន់ដុល្លាររួចគេចខ្លួន បាត់ ។
ជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុគាត់ទើបមកពីមន្ទីរពេទ្យបើកឡានមកដល់មុខផ្ទះប្អូនក៏ចុះបើកទ្វារផ្ទះតែរុញទ្វារមិនរួច គាត់ក៏ចុះទៅជួយរុញដោយបានបិទទ្វារឡានត្រឹមត្រូវ។ ក្រោយពេលរុញទ្វាររួចត្រឡប់មកឡានវិញស្រាប់តែឃើញឡានចំហទ្វារ ហើយឃើញជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកគុប១គ្រឿងចេញទៅបាត់ ហើយនៅក្នុងកាបូបនោះមានគ្រឿងអលង្ការ និងប្រាក់សរុបប្រមាណជាង២ពាន់ដុល្លារអាមេរ, លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ព្រមទាំងឯកសារមួយចំនួន ។

បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៍ ៕ នុត សារ៉េត

%e1%9e%94%e1%9e%be%e1%9e%80%e1%9e%91%e1%9f%92%e1%9e%9c%e1%9e%b6%e1%9e%9a%e1%9e%a1%e1%9e%b6%e1%9e%93%e1%9f%a1%e1%9f%a1

LEAVE A REPLY

Please enter your comment!
Please enter your name here