សាំយ៉ុង បុកម៉ូតូស្លាប់១ របួសធ្ងន់២នាក់ នៅខណ្ឌពោធិ៍សែនជ័យ

0
146

ភ្នំពេញ)៖ មានឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅវេលាម៉ោង៨​និង៣០នាទី ​យប់​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ៤ មុខ​បុរី​ញ៉ូ​ថោ​ន ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យបង្កឲ្យជនរងគ្រោះ​ម្នាក់ឈ្មោះ រឿន ផានិត អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពពែ​ល ឃុំ​ក្រាំ​ម្នាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាលស្លាប់ និងពីរ នាក់ទៀតរងរបួសធ្ងន់ ។

ករណីនេះបង្កដោយរថយន្ត​សាំយ៉ុង១២កៅអីពាក់​ស្លាក​លេខ ភ្នំពេញ 2P-2720 បុក​ម៉ូតូ​ជនរងគ្រោះ ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-2342 ជិះ​ឌុប​គ្នា៣នាក់ ធ្វើដំណើរ​ពី​លិចទៅ​កើត​បញ្ច្រាស់​គ្នា។

សាក្សីបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ជិះ​ឌុប​គ្នា៣នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ទិសដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​បង្ក​បើកបរ ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ហើយ​លឿន លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បង្ក​ក៏បាន​បន្ថែម​ល្បឿន ដើម្បី​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត វ៉ា​បាន​បន្តិច​ក៏​ជ្រុល​ទៅបុក​ម៉ូតូ ដែល​ជិះ​មក​នោះ​ចំ​ពីមុខ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​អ្នក​ឌុប​ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក​អ្នករួមដំណើរ ២នាក់​ទៀត រង​បួស​ធ្ងន់ ចំណែក​រថយន្ត និង​ម៉ូតូ​ខូ​ត​ខាត​ធ្ងន់ធ្ងរ ។

ជនរងគ្រោះ​របួសធ្ងន់ ត្រូវ​រថយន្ត​គ្លីនិក​ឯកជន ដឹក​ទៅ​សង្គ្រោះ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង ទៅ​សាច់ញាតិ​មក​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែកម្ចាស់ រថយន្ត​បង្ទុករថយន្តចោលគេចខ្លួនបាត់ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here