ទៅទិញសាច់គោធ្វើម្ហូបត្រឡប់មកវិញរៀបបត់ចូលផ្ទះត្រូវចោរផ្ជង់ប្លន់យកម៉ុតូបានដោយសុវត្ថភាព

0
144

 

 

 
ភ្នំពេញ៖ នារីរងគ្រោះម្នាក់ជិះម៉ូតូទៅទិញសាច់គោដើម្បីធ្វើម្ហូបលុះត្រឡប់មកវិញរៀបនឹងបត់ចូលផ្ទះត្រូវចោផ្ជង់ប្លន់យកម៉ូតូបានដោយសុវត្ថភាព។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦នឹង៣០នាទីល្ងាច​ថ្ងៃ​ទី៨ខែមិនាឆ្នាំ២០១៧ស្ថិតនៅ​តាមបណ្តោយផ្លូវបេតុង ជាប់របងបន្ទាយទាហាន ឆ័ត្រយោង(៩១១ )ទល់មុខផ្ទះជនរងគ្រោះភូមិកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។​
ជនរងគ្រោះឈ្មោះតុន គារ ភេទស្រី អាយុ៤៧ឆ្នាំ​ មុខរបរកម្មររោងចក្រ​រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។​ម៉ូតូដែលជនសង្ស័យ ប្លន់ម៉ាក់ ឌ្រីមសង់សេរ៊ី ២០១៧ ពណ៌ខ្មៅ​ពាក់ស្លាកលេខ​ភ្នំពេញ 1DO9066។​
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុគាត់បានជិះម៉ូតូទៅផ្សារកំបូលដើម្បី​ទិញ​ម្ហូប​អាហារ​ ហើយគាត់បានត្រឡប់មកផ្ទះវិញ​ លុះមកជិតដល់ផ្ទះគាត់សេញ៉ូបំរុងនឹងរៀបចូលផ្ទះស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក់​ ហុង​ដា​អោយគាត់ឈប់ហើយម្នាក់ជិះក្រោយបានយកកាំភ្លើងខ្លីមកផ្ជង់ថែម​ទាំង​ស្រែកតិចៗថាកុំមាត់ហានថាមាត់បាញ់ឥឡូវ ហើយម្នាក់ដែលកាន់កាំភ្លើងបានយកសោរ​ពីគាត់ជិះចេញទៅទាំង២នាក់បាត់។បន្ទាប់មកគាត់រត់ចូលផ្ទះអ្នកជិតខាងដែលនៅខាងត្បូងផ្ទះគាត់ដោយភ័យខ្លាចយ៉ាងខ្លាំង។​
តាម​ប្រភព​ដដែល​បានបន្តទៀតថាជនសង្ស័យទាំង២នាក់ខាងលើសុទ្ធតែក្មេង អាយុប្រហែលត្រឹម២០ចុះឫលើសតិចតួច​ប៉ុណ្ណោះ​។
ក្រោយពេលកើតហេតុនារីរងគ្រោះខាងលើបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលកំបូលដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវវែករកមុខសញ្ញាខាងលើយកមកផ្តល់ទាទោសតាមច្បាប់៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here