ឈ្លោះ​ប្រកែក​គ្នាសង្ស័យ​​ព្រោះ​គ្រឿង​ញៀន​កាប់របួសដាច់ប្រអប់ជើង

0
75

 

 

 
ភ្នំពេញ៖​បរុសម្នាក់អង្គុយ​រង​ចាំ​ប្រពន្ធ​ចេញ​ពី​ធ្វើ​ការ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កាប់​ដាក់​ប្រអប់​ជើង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១១:២០ នាទីយប់​ថ្ងៃទី៩ខែមិនាឆ្នាំ២០១៧ ស្ថិត​នៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវ១៥៤ ខាងជើងផ្សារសូរិយ៉ាម៉ល់ក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ ។
តាម​ប្រភព​ព័ត៌មាន​រៀប​រាប់​ពី​ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេបានមកទទួលប្រពន្ធនៅខាងជើងផ្សារសូរិយ៉ាម៉ល​ដែល​ជា​កន្លែង​កើត​ហេតុ​។​ខណៈ​នោះ​ស្រប​ពេលដែលរូបគេកំពុងចាំប្រពន្ធ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកស្ទុះមកកាប់រូបគេអោយរងរបួស​ហើយ​ឡើង​ជិះ​ម៉ូតូ​ទៅ​បាត់​។
តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះនិងជនបង្កសុទ្ធសឹងជាមនុស្សស្គាល់គ្នាទេ ហើយមូលហេតុដែលបណ្តាលអោយមានករណីកាប់គ្នានេះកើតឡើងគឺដោយសារតែភាគីទាំង២ឈ្លោះប្រកែកគ្នារឿងថ្នាំញៀន​តែ​ប៉ុណ្ណោះ​ទើប​ធ្វើ​ឲ្យ​មាន​ការ​កាប់​ប្រហារ​គ្នា​បែប​នេះ​។
ក្រោយពេល​ពី​កើត​ហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​អន្តរាគមន៍​ព្រម​ទាំង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ចំណែកឯ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល​សូន្យ​ឈឹង​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here