ចាប់ចោរ​ស្រី​ម្នាក់វាយបែកក្បាល ពេលឆក់​ទូរស័ព្ទដៃ ជាមួយបក្ខពួកពីរនាក់ទៀត

0
250

ភ្នំពេញ៖  ចោរប្រុសស្រីចំនួន៣នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងឈរនិយាយទូរស័ព្ទតាមចិញ្ចើមផ្លូវ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ក្របួចបានម្នាក់ ត្រូវប្រជាពលរដ្ឋព្រួតវាយបែកក្បាល  ឯ ២នាក់រត់រួច ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចជិតទូតចិន មហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំកាមន ។

អ្នកឃើញហេតុការណនេះនិយាយថា មិនពេលកើតហេតុ ជនរងគ្រោះមិនស្គាល់ឈ្មោះម្នាក់ អាយុជាង ៣០ឆ្នាំ បានឈរនិយាយទូរស័ព្ទទៅកាន់មិត្តភក្តិត្រង់ចំណុចខាងលើ ហើយស្រាប់ តែលេចមុខជនសង្ស័យប្រុសស្រី៣ នាក់ រួមគ្នាមកឆក់យកទូរសព័្ទដៃទំនើបពីជនរងគ្រោះហើយខណៈកម្លាំងអាវុធហត្ថខណ្ឌចំការមនកំពុងតែជិះល្បាតបានប្រទះឃើញ ក៏ដេញតាមចាប់ពីក្រោយឃាត់ខ្លួនបាន នារីជាជនសង្ស័យម្នាក់ យកទៅសាកសួរតែម្តង។

នារីជាជនសង្ស័យដែលកម្លាំង អ-ហ ខណ្ឌចំការមនឃាត់ខ្លួនបានសារភាពថា ខ្លួននាងជាអ្នករកស៊ុីផ្លូវភេទនៅម្តុំភោជនីយដ្ឋានឈូកទិព្វ ជិតផ្សារដើមគរ ។ ការពិតនាងមិនពាក់ពន្ធ័ឆក់ទូរសព្ទនោះទេ គឺបុរសពីរនាក់ដែលគេចខ្លួនទៅនោះ បានហៅនាងជិះម៉ូតូទៅរួមសិចនៅផ្ទះសំណាក់ ហើយឃើញជនរងគ្រោះ ឈរនិយាយទូរសព្ទ៍័ តែម្នាក់ឯងពួកគេចូលទៅឆក់រួចគេចខ្លួនបាត់ សល់តែនាងធ្លាក់ពីលើម៉ូតូ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង   ៕ អូន ធួក

%e1%9e%86%e1%9e%80%e1%9f%8b%e1%9e%91%e1%9f%86%e1%9e%93%e1%9e%94%e1%9f%8b%e1%9e%91%e1%9e%b9%e1%9e%80

LEAVE A REPLY

Please enter your comment!
Please enter your name here