បាត់ពីផ្ទះ៩ថ្ងៃ ឃើញស្លាប់ស្អុយក្នុងព្រៃ សង្ស័យពស់ចឹក

0
258

ព្រះវិហារៈ សពបុរសវ័យជាង៥០ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ស្អុយក្នុងព្រៃ បន្ទាប់ពីបាត់ពីផ្ទះជាង៩ថ្ងៃកូនចៅដើររកមិនឃើញ ។

សាកសពបុរសរងគ្រោះម្នាក់នេះត្រូវបានគេប្រទះឃើញ កាលពីថ្ងៃទី០២ វិច្ឆិកា ២០១៦ បន្ទាប់ពីកូនរបស់គាត់ឈ្មោះដូង រាជ ភេទប្រុស អាយុ២៥ឆ្នាំ ប្តឹងសមត្ថកិច្ចថា បានបាត់ឪពុករបស់ខ្លួន រកមិនឃើញរយៈពេល៩ថ្ងៃហើយ ។

បន្ទាប់ពីទទួលបណ្តឹងភ្លាមៗ សមត្ថកិច្ចបានដើរស្វែងរកក្នុងព្រៃពេញមួយថ្ងៃ ក្រោយដឹងថា មុនស្លាប់ជនរងគ្រោះប្រាប់កូនថា ទៅដងជ័រទឹកក្នុងព្រៃ ។ លុះនាំគ្នាដើររក ក៏ប្រទះឃើញសាកសពចម្ងាយពីខ្ទមជនរងគ្រោះស្នាក់នៅ ប្រមាណជិត២គីឡូម៉ែត្រ ដែលហើមស្អុយរលួយទៅហើយ ទើបសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះ អាចស្លាប់ដោយសារសត្វពោះចឹក ៕

%e1%9e%96%e1%9e%9f%e1%9f%8b%e1%9e%81%e1%9e%b6%e1%9f%86

LEAVE A REPLY

Please enter your comment!
Please enter your name here