ជន​ជាតិ​វៀតណាម​២នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​

0
131

 

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​មក​កាន់​អធិការ​ដ្ឋាន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​។ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​១២ខែ​មិនា​ឆ្នាំ​២០១៧ វេលា​ម៉ោង១៩និង៣០នាទីយប់​ ស្ថិត​នៅ​ចំណុចបន្ទប់ជួល ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យ​១-ឈ្មោះសុខ ពៅ ហៅផាង ថាន់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងតុទូនិង​២-ឈ្មោះជុំសុផាហៅឡាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងតុទូ ស្នាក់នៅភូមិ កណ្តាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ជាមួយ​គ្នា​។
ការ​បង្ក្រាប​នេះ​ដកហូតបានវត្ថុតាងរួមមាន ៖
+ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០១កញ្ចប់ថង់តូចនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CC-៩៨៩០ព្រម​ទាំង​ឧបករណ៍ជក់គ្រឿងញៀន០១កំប្លេរ​។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​សាក​សួរ​និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នូវ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here