ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​កន្លែង​កើត​

0
150

 

 

 
ខេត្តកណ្តាល​៖បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​វ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៧:៣០នាទី​ល្ងាច​ថ្ងៃ​ទី​១៥ខែ​មិនា​ឆ្នាំ​២០១៧​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ក្នុង​ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ជនរងគ្រោះឈ្មោះភោគទ្រីភេទប្រុសអាយុ៦០ឆ្នាំ(ខ្មែរ)មុខរបរកសិករ មានទីលំនៅភូមិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរម៉ូតូមួយគ្រឿង ម៉ាក Honda dream សេរី ២០១៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV.7239។ចំណែកឯ​អ្នក​បើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។ដោយ​បើក​បរ​រថយន្ត​ប្រភេទ​សណ្ដោង​រឺម៉ក​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C0818។
តាម​ប្រភពពត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ក្នុងទិសដៅពី​កើត​ទៅ​លិច​(អ្នកលឿងទៅភ្នំពេញ)​លុះពេលមកដល់កន្លែងកើតហេតុ បានវ៉ារថយន្តមួយគ្រឿងក្នុងទិសដៅស្របគ្នា​ ក៏បានទៅបុកជាមួយរថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​ក្នុងទិសដៅបញ្ច្រាសគ្នា​ពេញ​ទំហឹង​បណ្ដាលអោយអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។​បន្ទាប់មក​អ្នក​បើ​ក​រថយន្ត​ឃើញ​សភាព​បែប​ដូច្នោះ​ក៏​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​រក​សាច់ញាតិ​បង​ប្អូន​ជន​រងគ្រោះ​មក​ទទួល​សាកសព​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​គេហដ្ឋាន​។ដោយ​ឡែក​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​យក​មក​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here