ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​

0
144

 

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ប្រទះឃើញ​ចាប់​ឃាត់​ខ្លួន​យក​មក​ផន្ទាទោស​តាមច្បាប់​។ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២០ខែមិនាឆ្នាំ​២០១៧ ម៉ោង២២និង១០នាទីយប់​ស្ថិត​នៅចំណុចដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ជនសង្ស័យឈ្មោះម៉េង ផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ។​ដោយ​ដកហូតបាន ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ០៣កញ្ចប់ថង់តូចនិងថ្នាំគ្រាប់ពណ៍ផ្កាឈូក(សង្ស័យគ្រឿងញៀន)ចំនួន​១។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here