ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣នាក់​រ៉េ​ពេញ​ផ្លូវ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​រង​របួស​ធ្ងន់​ស្រាល​៤នាក់​

0
252

img_3966

img_3965

ខេត្តព្រះសីហនុ ៖ យុវជន៣ម្នាក់ជិះម៉ូតូគ្រឿងរ៉េចង្កូតពេញផ្លូវបំរុងរកបត់ត្រូវម៉ូតូមួយគ្រឿងទៀតជិះលឿនជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ដេកនៅ គ្លីនិកបាយ័ន។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងែទី០៣ខែវិច្ឆិកាឆ្នាំ២០១៦ វេលាម៉ោង ១៩៖៣០នាទីយប់ ស្ថិតនៅតាមបណ្ដោយផ្លូវ ឯករាជ្យ ក្នុងក្រុម២០ភូមិ២សង្កាត់៣ក្រុងខេត្តព្រះសីហនុ ។

ជនបង្កត្រូវបានគេស្គាល់ឈ្មោះ រិទ្ធ ភក្ដី ភេទប្រុសអាយុ១៧ ឆ្នាំមុខរបរសិស្សស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ដោយបើកបរម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ សេរីឆ្នាំ២០១២។ចំណែកឯ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុង ចន័សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ដោយបើកបរម៉ូតូម៉ាក MSX ពណ៌ខ្មៅគ្មានស្លាកលេខសេរីឆ្នាំ២០១៦។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវឯករាជ្យក្នុងទិសដៅពីជើងទៅត្បូង(ពីវិមានឯករាជ្យទៅរង្វង់មូលតោពីរ)។ លុះរ៉េពេញផ្លូវបំរុងរកបត់ទៅឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវឯករាជ្យក្នុងទិសដៅស្របទិសគ្នាយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២និងស្រាល២នាក់។ បន្ទាប់មកអ្នករួមដំណើរជាមួយយុវជនបង្កហេតុ២នាក់ទៀតដែលរងរបួសស្រាលបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នកបើកបរម៉ូតូបង្កហេតុនិងម៉ូតូនូវនឹងកន្លែង។ក្រោយពីកើតហេតុគេឃើញកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុដឹកនាំដោយលោក អនុសេនីយ៍ឯក‬ អ៊ុក ពិសិទ្ធ  កំពុងដឹកនាំកម្លាំងចុះល្បាតនៅក្នុងមូលដ្ឋានឃើញហេតុការណ៍ដូច្នោះក៏ធ្វើចរាចរណ៍និងទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅគ្លីនិកបាយ័នដែលនៅជិតកន្លែងកើតហេតុ។ ដោយឡែកម៉ូតូជនរងគ្រោះនឹងម៉ូតូបង្កហេតុត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុប្រគល់ទៅអោយកម្លាំងនគរបាលស្រុកព្រះសីហនុយកទៅរក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត

LEAVE A REPLY

Please enter your comment!
Please enter your name here