ជិះម៉ូតូលឿនដេញប្រឡែង​គ្នា​លេង​កណ្តាលផ្លូវ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​៤នាក់​

0
158

 

 

 

ភ្នំពេញ៖​យុវជនឈាមរាវជិះម៉ូតូបើកកណ្តាលផ្លូវ​ដេញ​ប្រឡែង​គ្នា​លេង​ជ្រុល​ទៅ​បុកម៉ូតូមួយគ្រឿងទៀតដែលបើកកណ្តាលផ្លូវដូចគ្នាបណ្តាលអោយរងរបួសធ្ងន់៤នាក់។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង​១០នឹង៣០នាទីយប់​ថ្ងៃទី២១ខែមិនាឆ្នាំ២០១៧តាមបណ្តោយផ្លូវ ជាតិលេខ៤ស្ថិតនៅភូមិអូដឹមសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុម៉ូតូ​ម៉ាក​ហុង​ដា​ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AK,0218ជិះគ្នា២នាក់​៖
ទី១-ឈ្មោះចាន់ រ័ត្ននាអាយុ២៨ហៅអាចយមុខរបរសន្តិសុខ ស្នាក់នៅតំបន់សេដ្ឋកិច្ច មានស្រុកកំណើតនៅខេត្តកំពត។​ទី២-សែម សំអូន អាយុ២៩ មុខរបរសន្តិសុខ រស់នៅឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាលធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ក្នុងទិសដៅពីលិចទៅកើតដេញ​ប្រណាំង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​។ចំណែកឯ​ម៉ូតូ​ម្ខាង​ទៀត​ម៉ាកFUZA​(ភូសារ)ពណ៌ក្រហម លាយខៀវពាក់ស្លាកលេខភ្នំពេញ1BP4509 បើកដោយបុរស២នាក់​មិន​ស្គាល់​ឈ្មោះ​ធ្វើ​ដំណើរ​ក្នុងទិសដៅ​បញ្ច្រទិស​គ្នា​។​ លុះមកដល់ចំណុចកើតហេតុស្រាប់​តែ​បុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង៤នាក់។​

ក្រោយពេលកើតហេតុគេ​ឃើញ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិកឯកជនមកដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីពេទ្យសម្ភពរស្មីមុខប្រលានពោធិ៍ចិនតុងនឹងម្នាក់ទៀតត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជនដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីពេទហុងហាក់។ចំណែកឯម៉ូតូជនរងគ្រោះទាំង២គ្រឿងត្រូវបាន​នគរបាល​ជំនាញចរាចរណ៍ខណ្ឌពោ​ធិ៍សែនជ័យធ្វើកាវាស់វែងនឹងយកទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here