ផ្ទុះឡចំហុយក្នុងរោងចក្រ ស្លាប់ម្នាក់ របួសធ្ងន់៧ នាក់

0
140

ភ្នំពេញ: មានករណីផ្ទុះឡចំហុយ បុើងប្រហែលជាង៥០ម៉ែត្រ ក្នុងរោងចក្រសុីនថាយ ស្ថិតក្នុងភូមិតំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់ស្រី្តម្នាក់និងរបួសធ្ងន់៧នាក់ជាស្ត្រីមានផ្ទៃពោះ  កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧  ។

ស្ត្រីរងគ្រោះបាត់បង់ជីវិត មានឈ្មោះ កុល សាម៉ន ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្តីឈ្មោះ ទី សុខុន ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្មករកម្មការនីជាច្រើនបានចេញពីធ្វើការ  នៅ​ម៉ោង១១ ហូបបាយតាមធម្មតា ស្រាប់តែមានផ្ទុះឡចំហុយពីខាងជើង ប្រហែល៥០ម៉ែត្រខ្ទាតសង្កត់លើស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯស្ត្រីកម្មការនី៧នាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះ កុសុមៈភ្លាមៗ  ៕ អូន  ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here