លួច​មានស្រីថ្មីធ្វើ​ឡេះ​សុំ​ប្រពន្ធបែក​ពេល​នាង​តាមទាន់វាយ​នឹង​ខ្សែ​ក្រវ៉ាត់​របួសពេញខ្លួន

0
260

 

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់បន្ទាប់ពីសុំបែកផ្លូវគ្នាបានជិតមួយខែប្តីមានស្រីថ្មីប្រពន្ធមកទាលុយវាយប្រពន្ធរបស់ខ្លួនបណ្តាលអោយរងរបួសពេញខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលា៦៖២០ល្ងាចថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្ទះជួលភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

បុរសកំហូចមានឈ្មោះ រ៉ា សារ៉ី ភេទប្រុសអាយុ២៧មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអូអន្ទុង ឃុំល្វា ស្រុក ព្រៃឈរខេត្តកំពង់ចាម។ ចំណែកឯនារីរងគ្រោះជាប្រពន្ធឈ្មោះ ដយ សុខាភេទស្រីអាយុ២៤ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិគោកខាងលិចឃុំល្វាស្រុកព្រៃឈរខេត្តកំពង់ចាម។

តាមប្រភពពត៌មានពីនារីរងគ្រោះជាប្រពន្ធបាននិយាយថា ប្តីរបស់គាត់បានសំរេចចិត្តសុំបែកផ្លូវគ្នា។ ប៉ុន្តែបានបែកគ្នារយះពេលជាងមួយខែ ប្តីរបស់គាត់បានសុំលុយចំនួនមួយម្ភៃមុឺនរៀលសំរាប់ថ្លៃចាយវាយទំរាំដល់ពេលបើកប្រាក់ខែ។ តាមប្រភពដដែលបានបន្តទៀតថាមានគេបានប្រាប់ថាឃើញប្តីរបស់នាងបណ្តើរជាមួយស្រីថ្មី រួចនាងក៏ឃើញនឹងភ្នែកផងដែរ។បន្ទាប់មកនាងបានទៅបន្ទប់ប្តីរបស់នាងដោយឃើញបុរសជាប្តីអង្គុយកើយភ្លៅស្រីថ្មី នាងក៏បាននិយាយខាងក្រៅបន្ទប់ទៅកាន់ប្តីកំហូចថា៖ មានសេចក្ដីសុខណាស់នរណ៍ ហើយនារីជាប្រពន្ធចុងបាននិយាយតបថា៖សេរ៊ីខ្ញុំមិមេនអញ្ជឹងទេ។នូវពេលនោះនាងបាននិយាយថា បើមានសេចក្តីសុខអញ្ចឹង អោយលុយមួយម្ភៃម៉ឺនខ្ញុំមកវិញមក ហើយប្តីក៏ព្រម។ បន្ទាប់មកទៀតប្តីប្រពន្ធចុង២នាក់បានចុះពីលើផ្ទះជួលប្តីរបស់នាងចុះមកក្រោមហើយនិយាយគ្នាចាំសងនៅថ្ងៃទី១០ពេលបើកប្រាក់ខែហើយទើបសង។ ខណៈនោះនាងសួរទៀតថា សងនៅឯណា ប្តីឆ្លើយថាចាំយកអោយដល់បន្ទប់ នាងឆ្លើយថាមិនចាំបាច់ទេចាំខ្ញុំទៅយកនៅមុខរោងចក្រ។បន្ទាប់មកប្តីនិយាយទៅកាន់ប្រពន្ធថាអែងចង់ទៅយកមុខរោងចក្រចង់បកអាក្រាតរឿងខ្ញុំមែន នាងឆ្លើយថាម៉ិចចោះ។ហើយប្តីរបស់នាងខឹងយ៉ាងខ្លាំងព្រោះខ្លាចប្រពន្ធក្រោយខ្មាស់គេរួចក៏វាយនាងនឹងខ្សែក្រវ៉ាតបណ្តាលរបួសជាំពេញខ្លួនថែមទាំងផ្អើលពេញភូមិទៀតផង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ភ្លាមៗឃាត់បុរសជាប្តីមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីយកមកសួរនាំហើយប្រពន្ធបានដាក់ពាក់បណ្តឹងក្នុងករណីប្រើអំពើហឹង្សាលើរូបរាងកាយ។ បច្ចុប្បន្ននេះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌពោធិ៍សែនជ័យចាត់ការបន្តទៀត៕សារ៉េត

img_3976

 

LEAVE A REPLY

Please enter your comment!
Please enter your name here